ទីក្រុងហុងកុងហាមឃាត់ការហោះហើរអ្នកដំណើរពីចក្រភពអង់គ្លេស

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ រដ្ឋាភិបាលបាននិយាយថាទីក្រុងហុងកុងនឹងហាមឃាត់រាល់ជើងហោះហើរដឹកអ្នកដំណើរពីចក្រភពអង់គ្លេសចាប់ពីថ្ងៃព្រហស្បតិ៍ទី ១ ខែកក្កដាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី Delta នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមិថុនានេះ។

photo_2021-06-29_10-00-45
ចក្រភពអង់គ្លេសត្រូវបានគេបញ្ជាក់ថាមានហានិភ័យខ្ពស់ហើយអ្នកដំណើរដែលបានស្នាក់នៅក្នុងប្រទេសនេះលើសពីពីរ ម៉ោងនឹងមិនអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ទីក្រុងហុងកុងនោះទេ។នេះជាលើកទីពីរហើយដែលទីក្រុងហុងកុងបានបិទជើងហោះហើរពីចក្រភពអង់គ្លេសបន្ទាប់ពីមានការហាមឃាត់តាំងពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ខែឧសភា។

photo_2021-06-29_10-00-48
រដ្ឋាភិបាលបាននិយាយថាការ ហាមឃាត់នេះគឺដោយសារតែ“ស្ថានការណ៍រាតត្បាតនាពេលថ្មីៗនេះនៅក្នុងចក្រភពអង់គ្លេសនិងការរីករាលដាលនៃវីរុស Delta នោះរួមជាមួយករណីមួយចំនួនដូចជាវីរុស 452R ដែលត្រូវបានរកឃើញដោយការធ្វើតេស្តលើមនុស្សដែលធ្វើដំណើរមកពីចក្រភពអង់គ្លេស” ។ហុងកុងក៏មានការហាមឃាត់រួចហើយចំពោះប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងហ្វីលីពីន។ហុងកុងដែលជាតំបន់រដ្ឋបាលពិសេស របស់ប្រទេសចិននេះ បានកត់ត្រានូវករណីឆ្លងជាង ១១.៩០០ ករណីនិងមានមនុស្សស្លាប់ចំនួន ២១១ នាក់ដោយសារជំងឺកូវីដ-១៩ ហើយភាគច្រើននៃករណីថ្មីៗរបស់ទីក្រុងក្នុងរយៈពេលមួយខែកន្លងមកនេះ ជាករណីនាំចូល៕

Comments

Related posts