តម្លៃអុកស៊ីហ៊្សែននៅប្រទេសឥណ្ឌូនេស៊ីកើនឡើងខ្ពស់ខណៈដែលកូវីដ-១៩ក៏មានការកើនឡើងដែរ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

អន្តរជាតិ ៖ អ្នកផ្គត់ផ្គង់អុកស៊ីសែននៅឥណ្ឌូនេស៊ីបានរាយការណ៍អំពីតម្លៃអុកស៊ីហ្ស៊ែនមានការកើនឡើងនិងកង្វះខាតបន្ទាប់ពីករណីកូវីដ-១៩ កើនឡើងដែលជំរុញឱ្យកាកបាទក្រហមព្រមានពី "មហន្តរាយ" នៅក្នុងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនានេះ។

photo_2021-06-30_14-36-26
 អ្នកផ្គត់ផ្គង់បាននិយាយថាតម្លៃសម្រាប់អុកស៊ីហ្ស៊ែនក្នុងមួយធុងគឺបានឡើងដល់ទៅចំនួន ១៤០ ដុល្លារដោយតម្លៃធម្មតាត្រឹមតែ ៥០ ដុល្លារប៉ុណ្ណោះ។

photo_2021-06-30_14-36-28
  លោក Sulung Mulia Putra មន្រ្តីទីភ្នាក់ងារសុខ ភាពហ្សាការតាបាននិយាយថា នៅពេលនេះនៅតាមមន្ទីរ ពេទ្យមានកង្វះខាតហើយបញ្ហាចែកចាយក៏កំពុងត្រូវបានដោះស្រាយដែរ។

photo_2021-06-30_14-36-27
 លោកបានមានប្រសាសន៍ទៀតថា“ អ្នកចែកចាយមិនមានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ទេ ដូច្នេះក្រុមប៉ូលីសនិងកាកបាទក្រហមជួយដឹកជញ្ជូនអុកស៊ីហ្ស៊ែនទៅ កាន់មន្ទីរពេទ្យ”។ប្រភពពីកិច្ចពិភាក្សារបស់រដ្ឋាភិបាលបានប្រាប់រ៉យទ័រថា នៅក្នុងការប្រឈមមុខនឹងការកើនឡើងនៃករណីនេះ រដ្ឋមន្ត្រីសុខាភិ បាលឥណ្ឌូនេស៊ីកំពុងដឹកនាំជំរុញការគ្រប់គ្រងឱ្យកាន់តែតឹងរ៉ឹង។

photo_2021-06-30_14-36-30
 ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា មានការឆ្លងចំនួន ២០.៤៦៧ នាក់ទៀតនៅថ្ងៃអង្គារនិង ៤៦៣ នាក់ស្លាប់ដែលនាំឱ្យមានចំនួនសរុប ២.១៥៦.៤៦៥ នាក់និងស្លាប់ ៥៨.០២៤ នាក់៕

Comments

Related posts