ប្រទេសមីយ៉ាន់ម៉ាមានបំណងចង់ទិញវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសរុស្ស៊ីនិងប្រទេសចិន

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

អន្តរជាតិ ៖ ប្រមុខនៃរបបយោធាបាននិយាយថាប្រទេសមីយ៉ាន់ម៉ាកំពុងចរចាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ របស់រុស្សុចំនួន ៧ លានដូសខណៈដែលអាជ្ញាធរក្នុងប្រទេសនេះ កំពុងព្យាយាមដោះស្រាយនូវការឆ្លងនាពេលថ្មីៗនេះ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនានេះ។

photo_2021-06-30_14-44-53
 នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA របស់ប្រទេសរុស្ស៊ីលោកឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថាបន្ទាប់ពីមានគម្រោងទិញវ៉ាក់សាំងចំនួន ២ លានដូស ហើយពេលនេះមីយ៉ាន់ម៉ាកំពុងពិចារណាទិញចំនួន ៧ លានដូសទៀត។
 ប្រមុខយោធាដែលទើបវិលត្រឡប់ពីប្រទេសរុស្ស៊ីវិញបាននិយាយថា ប្រទេសឥណ្ឌាដែលភាគច្រើនតែងតែផ្តល់វ៉ាក់សាំងទៅឱ្យប្រទេសមីយ៉ាន់ម៉ាប៉ុន្តែពេលនេះគេមិនបានផ្តល់ទៀតនោះទេព្រោះប្រទេសនេះ ក៏កំពុងផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជនខ្លួនដែរ។ លោកបានមាន ប្រសាសន៍ថា“ ប្រទេសចិនក៏បានបញ្ជូនវ៉ាក់សាំងមួយ ចំនួនដល់ពួកយើងដែរ ហើយនៅពេលនេះយើងក៏កំពុងចរចាជាមួយប្រទេសចិនផងដែរ” ។

photo_2021-06-30_14-44-52

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក៏បានកត់ត្រាចំនួនករណីឆ្លងសរុបចំនួន ១៥៥,៦៩៧ នាក់និងស្លាប់ចំនួន ៣៣២០ នាក់ចាប់ តាំងពីផ្ទុះរាតត្បាតមក។
 តាមរបាយការណ៍បានឱ្យដឹងថា ក្នុងខែនេះករណីឆ្លងមានចំនួនខ្ពស់ហើយភាគ ច្រើនគឺមកពីជិតព្រំដែនប្រទេសឥណ្ឌា៕

Comments

Related posts