កោះភូកេតដ៏ពេញនិយមរបស់ថៃចាប់ផ្តើមបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ នៅថ្ងៃព្រហស្បតិ៍នេះ កោះរមណីយដ្ឋានភូកេតដ៏ពេញនិយមនៅភាគខាងត្បូងប្រទេសថៃ បានបើកដំណើរការទេសចរណ៍ អន្តរជាតិឡើងវិញ បន្ទាប់ពីផ្អាកមិនឲ្យភ្ញៀវទេសចរចេញចូលជិតមួយឆ្នាំកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកក្កដានេះ។

photo_2021-07-01_09-56-50
ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចក្នុងរយះពេល១៤ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាននៅពេលមកដល់ប្រទេសថៃ គឺមិនចាំបាច់ធ្វើ ចត្តាឡីស័កនោះទេ។អ្នកទេសចរនឹងត្រូវរង់ចាំលទ្ធផលនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ។ ប្រធានសមាគមទេសចរណ៍ភូកេត លោក Bhummikitti Ruktaengam បានមានប្រសាសន៍ថា“ ប្រសិនបើអវិជ្ជមានពួកគេគឺនឹងមានសេរីភាព” ។

photo_2021-07-01_09-56-48
អ្នកទេសចរអាចធ្វើដំណើរបានដោយសេរីនៅក្នុងតំបន់ភូកេត ប៉ុន្តែបើចង់ធ្វើដំណើរទៅកន្លែងផ្សេងទៀត ពួកគេត្រូវរង់ចាំរយៈពេល១៤ថ្ងៃ នៅក្នុងភូកេត។ប្រសិនបើភ្ញៀវទេសចរធ្វើតេស្តវិជ្ជមាន គេនឹងបញ្ចូនទៅមណ្ឌលសុខភាពដើម្បីព្យាបាល។ចំពោះប្រជាជនថៃនិងជនបរទេសដែលរស់នៅតាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសថៃ ពួកគេអាចទៅលេងភូកេតបាន ប្រសិនបើបាន ចាក់វ៉ាក់សាំងពេញលេញឬបានទទួលការចាក់វ៉ាក់សាំង AstraZeneca កម្រិតដំបូងយ៉ាងហោចណាស់រយៈពេល 14 ថ្ងៃ៕

Comments

Related posts