ប្រទេសឥណ្ឌូនេស៊ីគ្រោងចេញវិធានការបន្ទាន់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ប្រទេសឥណ្ឌូនេស៊ីនឹងដាក់ចេញនូវវិធានការបន្ទាន់នៅថ្ងៃសុក្រទី ២ ខែកក្កដាក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាល ដាលនៃជំងឺកូវីដ-១៩ ដែលត្រូវដំណើរការរហូតដល់ថ្ងៃទី ២០ ខែកក្កដា នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកក្កដានេះ។

photo_2021-07-01_14-55-51 (2)
  ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃក្នុង រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការឆ្លងចំនួន ២១.៨០៧ ករណីនៅថ្ងៃពុធ។ប្រទេសនេះ កំពុងស្នើសុំឱ្យមានការរឹតបន្តឹងលើការធ្វើ ដំណើរ ការធ្វើដំណើរតាមផ្លូវ អាកាស ការបរិភោគអាហារនៅភោជនីយដ្ឋាននិងការបិទការិយាល័យណាដែលមិនចាំបាច់ក្នុងគោលបំណងដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងឱ្យនៅក្រោម ១០.០០០ ករណីក្នុងមួយថ្ងៃ។

photo_2021-07-01_14-55-51
   ឯកសារបឋមនិងមិនទាន់ចេញជាផ្លូវការក៏មានសំណើបិទផ្សារទំនើបផងដែរ។លោកប្រធានាធិបតី ចូកូ វីដូដូ បាននិយាយនៅថ្ងៃពុធថា ការរឹត ត្បិតឱ្យតឹងតែងគឺចាំបាច់ដោយសារតែការកើនឡើងនៃវីរុស។លោកក៏បានកំណត់គោលដៅដើម្បីបង្កើនការចាក់វ៉ាក់សាំងដោយកំណត់គោល ដៅចំនួន ១ លានដូសក្នុងមួយថ្ងៃនៅក្នុងខែកក្កដានិង ២ លានដូសក្នុងខែសីហា៕

Comments

Related posts