អាជ្ញាធរជាតិអប្សរាប្រកាសចូលកាន់មុខតំណែងថ្នាក់ប្រធាននិងអនុប្រធាននាយកដ្ឋានចំនួន៣១រូប

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២

 

MC លោកជំទាវភឿង សកុណា ណែនាំឱ្យមន្រ្តីដែលប្រកាសចូលកាន់មុខតំណែងថ្នាក់ប្រធាននិងអនុប្រធាននាយកដ្ឋានចំនួន៣១រូបក្នុងនាយកដ្ឋានសណ្ដាប់ធ្នាប់និងប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា ត្រូវខិតខំបំពេញការងារប្រកបដោយការទទួលខុស ត្រូវ និងកិច្ចគាំពារប្រាសាទ បុរាណឱ្យបានកាន់តែល្អ ប្រសើរ។

   អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

   ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី៥ ខែកញ្ញា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានណែ នាំឱ្យថ្នាក់ដឹកនាំទាំងអស់ដែលបានទទួលមុខតំណែងពេលនេះ ត្រួវយកចិត្តទុកដាក់និងប្រឹងប្រែងធ្វើការងារជា មួយដៃគូជាតិ និងអន្តរជាតិ ត្រូវខិតខំរៀនសូត្រលើចំណេះជំនាញនានា ពីអ្នកដែលចេះច្រើនជាងខ្លួន ហើយក៏ត្រូវធ្វើ ការចែករំលែកចំណេះដឹងទាំងឡាយ ទៅឱ្យអ្នកដែលចេះតិចជាងខ្លួនផងដែរ។

សំឡេង៖មិនឱ្យយើងកើតនៅក្នុងនេះទៅវិញមិនមានសល់អ្វីនោះទេ សម្រាប់ក្មេងជំនាន់ក្រោយ ដូនតាយើងបើសិនជាគាត់អត់បានគិតពីរឿងហ្នឹងគឺមិនមានសល់អង្គរមកដល់សព្វថ្ងៃនេះទេ ហើយសល់នេះជាឯកសារធំណាស់ ជាឯកសារសម្រាប់យើងសរសេរ សល់អ្វីដែលយើងប្រឹងប្រែង សល់ដើមឈើដែលយើងដាំនៅក្នុងតំបន់នេះសម្រាប់កូនចៅជំនាន់ក្រោយ សល់នូវឯកសារគតិយុទ្ធនានាជាច្បាប់ទម្លាប់ថែរក្សារការពារនេះ គឺជាអ្វីដែលយើងថែរក្សាសម្រាប់ក្មេងជំនាន់ក្រោយយូរបំផុតតាមដែលអាចធ្វើបាន អ៊ីចឹងសូមអំពាវនាវឱ្យមន្រ្តីយើងទាំងអស់ ថ្នាក់ដឹងនាំយើងដែលទទួលនៅភារកិច្ចកាន់ការនៅពេលនេះ ធ្វើការឱ្យមានសាមគ្គីភាពគ្នា។

លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តទៀតថាថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរាដែលចូលកាន់តំណែងថ្ងៃនេះ គឺត្រូវទទួលបន្ទុកថ្មី ជួយរែក ជួយពុនកិច្ចការដ៏ធ្ងន់ធ្ងរ លើការងារការពារអង្គរ ថែរក្សាសម្បត្តិបេតិកភណ្ឌនានា ជាមួយគ្នាតទៅមុខទៀត។កិច្ចការពារប្រាសាទបុរាណ រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌនៃពិភព លោកនេះ មិនមែនធ្វើសម្រាប់តែជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺធ្វើសម្រាប់អន្តរជាតិ ក្នុងគោលបំណងតែមួយរបស់យើងគឺប្រឹងប្រែងធ្វើយ៉ាងណា ថែរក្សាអង្គរសម្បត្តិបេតិក ភណ្ឌឱ្យបានល្អ កុំឱ្យគេដាក់បញ្ចូលទៅក្នុងបញ្ជីងាយរងគ្រោះ។នៅចំពោះមុខអន្តរ ជាតិ អង្គរគឺជាបេះដូងនៃកម្ពុជា ជាសម្បត្តិបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាន ដែលត្រូវតែការពារយ៉ាងខ្លាំង៕IMG_20220906_151046_661IMG_20220906_151036_559

Comments

Related posts