ឯកឧត្តមនេត្រភក្ត្រានិងលោកជំទាវរួមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងព័ត៌មានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ីហៅវត្តចិនដំដែកខាងជើង

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៣ត្រូវនឹងថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើន នៃប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិកប្រជារាស្រ្តខ្មែរគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក។ នៅក្នុងឆ្នាំនេះ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

ពិធីកាន់បិណ្ឌឆ្នាំ២០២៣នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទត្រូវនឹងថ្ងៃទី៣០ ខែកញ្ញារហូតដល់ថ្ងៃ១៣រោចខែភទ្របទ ១២ ខែតុលា)ឆ្នាំ២០២៣។ ចំណែកពិធីបុណ្យភ្ជុំបិណ្ឌមានរយៈពេល៣ថ្ងៃ គឺថ្ងៃ១៤រោច ខែភទ្របទ(១៣ តុលា) ដល់ថ្ងៃ ១កើត ខែអស្សុជត្រូវនឹងថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣៕photo_2023-09-30_10-54-21photo_2023-09-30_12-03-23

photo_2023-09-30_12-03-20

photo_2023-09-30_12-03-21 (2)

photo_2023-09-30_12-03-20 (2)

photo_2023-09-30_12-03-23

Comments

Related posts