បិទវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពជំនាញយុទ្ធវិធីប្រតិបត្តិការ ដល់កងកម្លាំងនគរបាលការពារព្រំដែន នៅក្នុងខេត្តព្រះវិហារ

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

a4-40

a1-40

a5-39

a3-39

a6-38

a-14

a2-39

 ព្រះវិហារ៖ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម និងជាមេបញ្ជាការទទួលទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ នាយឧត្តមសេនីយ៍ ខេង សុមេធ  តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយុទ្ធវិធី ប្រតិបត្តិការ និងសង្គ្រោះបឋម ដល់កងកម្លាំង នគរបាលការពារព្រំដែនគោក ព្រំដែនទឹក និងកម្លាំងអន្តរាគមន៍ ជំនាន់ទី១ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅសាលា ហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែនភូមិភាគ៤ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
  ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន លោកឧត្តមសេនីយ៍ឯក វូ ហាក់, ប្រធាននាយកដ្ឋាននគរបាល ការពារព្រំដែនគោក លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត, លោកឧត្តមសេនីយ៍ស្នងការខេត្តឧត្តរមានជ័យ, លោកស្នងការរងទទួលផែនការងារព្រំដែន ខេត្តជាប់ព្រំដែនទាំងអស់ និងលោកមេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោក និងព្រំដែនទឹក ផងដែរ។
  នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់សិក្ខាកាម និងកងកម្លាំងទាំងអស់ ដែលកំពុងឈរជើងប្រចាំការ នៅតាមខ្សែបន្ទាត់ព្រំដែន ទិសភូមិភាគទី៤ ។
  នៅក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនដល់សិក្ខាកាមទាំងអស់ ៣១៣នាក់ ដែលបានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល គ្រូយោធាចារ្យ ២៦នាក់ ក្នុងម្នាក់ៗ ១លានរៀល និងឧបត្ថម្ភដល់គ្រូម្នាក់ ដែលប្រពន្ធទើបទទួលមរណភាព នូវថវិកា ២លានរៀល សរុបថវិកាក្នុងការចំណាយអស់ ៥៩លាន ៣សែនរៀល។
  គួរបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះបានធ្វើឡើងក្នុងរយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកទល់នឹងថ្ងៃ បិទវគ្គ គឺនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
  ស្របពេលជាមួយគ្នានោះ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថា ក្នុងនាមកង កម្លាំងនគរបាលការពារព្រំដែន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ព្រោះដ្បិត សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាឥស្សរជនដ៏ឆ្នើម វ័យក្មេង មានចំណេះដឹងខ្ពស់ ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ មានគុណធម៌ និងសីលធម៌ល្អ មានសុជីវធម៌ ដោយទទួលបានការកោតសរសើរ ការគោរពស្រឡាញ់ពីប្រជាជន គ្រប់ស្រទាប់វណ្ណៈ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ៕

Comments

Related posts