ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២៣

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

IMG_0230

IMG_0231

IMG_0232

IMG_0233

IMG_0234

ព្រះវិហារ៖  នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នាទីបញ្ជាការវរសេនាតូចលេខ១ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយ ទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត  ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។
 
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានឱ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូលដល់កងយោធពលខេមរភូមិន្ទ និង ចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ក្នុងនោះ ដើម្បីពង្រឹងលើវិស័យការពារ ជាតិ សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ ថ្នាក់គ្រប់ជំនាញ ដើម្បីធានាបាននូវគុណ ភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធ ការការពារបូរណភាពទឹកដី។

ឯកឧត្តម គីម រិទ្ធី បានមានប្រសា សន៍ថា វគ្គហ្វឹកហ្វឺនកន្លងមកនេះ ពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ និងគុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យនានា។ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ពីការខិត ខំបំពេញភារកិច្ច របស់តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលរក្សាបាននូវសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តាម បណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្ដើមចេញពី កិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើងតាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក និងស្រុក អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។

ឯកឧត្តមបានបន្តថា ភាពជោគជ័យដែលយើងទទួលបានអាស្រ័យដោយមានការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងទទួលបាន សុខសន្តិភាពពេញផ្ទៃប្រទេស ។

បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការ សិក្សារៀនសូត្រ និងបទពិសោធថ្មីៗនាពេលនេះ សូមយកទៅបម្រើការងារនៅអង្គភាពឱ្យមាន ប្រសិទ្ឋភាព  និងយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌ រស់នៅស្អាត ស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកង យោធពលខេមរភូមិន្ទត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី៕

Comments

Related posts