ខេត្តកែប មានឆ្នេរ៣ និងព្រែកចំនួន២ ទទួលបានជ័យលាភី ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្ត

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០២ ១២ ២០២៣

IMG_4004

IMG_4007

IMG_4005

IMG_4006

IMG_4003

MC៖ ខេត្តកែបមានឆ្នេរ៣និងព្រែកចំនួន២ បានទទួលជ័យលាភីក្នុងការប្រឡងប្រណាំង ឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣។ 
ក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តទាំង៤នៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ពាក្យឆ្នេរបេក្ខភាព ចំនួន៣០ឆ្នេរ ព្រែកបេក្ខភាពចំនួន៣២ព្រែក ដើម្បីចូលរួមការប្រឡងប្រណាំងឆ្នេរកម្សាន្តលើកទី៤ និងព្រែកកម្សាន្តលើកទី១ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.)ក្នុងនោះ ខេត្តកែបមានបេក្ខភាព៣ឆ្នេរនិងព្រែក ចំនួន២ទទួលបានជ័យលាភី។ លទ្ធផល ឆ្នេរជ័យលាភីទាំង៣ មានទី១. ឆ្នេរថ្ងៃបាំងឆ័ត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប “កម្រិតល្អណាស់” ២. ឆ្នេរអង្កោល ស្ថិតនៅក្នុងឃុំអង្គោល ស្រុកដំណាក់ចង្អើរ “កម្រិតមធ្យម” និងទី៣. ឆ្នេរដើមបើស ស្ថិតនៅ ក្នុងសង្កាត់កែប ក្រុងកែប “កម្រិតមធ្យម”។ ដោយឡែក ព្រែកជ័យលាភីចំនួន២ មានទី១ ព្រែកអង្កោល ក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ “ល្អបង្គួរ” ទី២ ព្រែកកោងកាងអូរក្រសារ ស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប“មធ្យម”។ 
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក.) បានលើកឡើងថា ធនធានតំបន់ឆ្នេរបានផ្តល់ប្រយោជន៍ច្រើន ដល់បងប្អូនប្រជានេសាទ ក្នុងការចិញ្ចឹម ជីវិតប្រចាំថ្ងៃទន្ទឹមនឹងនោះ ការរៀបចំតំបន់ឆ្នេរសម្រាប់ទាក់ទាញទេសចរក៏បានរកប្រាក់ចំណូលជាច្រើន ដល់ពលរដ្ឋផងដែរ។  ឯកឧត្តមបន្តថា វិស័យឧស្សាហកម្មគ្មានផ្សែងនៅខេត្តតំបន់ឆ្នេរ មានសក្តានុពល ខ្លាំង ជួយជំរុញដល់ការនាំចេញផលិតផលកសិកម្មនៅនឹងកន្លែង។ 
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី សូមសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ច ខិតខំប្រឹងប្រែង របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ  សមុទ្រកម្ពុជា  និងតំបន់ឆ្នេរសមុទ្រទាំង៤   រួមទាំងផ្នែកឯកជន អង្គការជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ នានា ដែលបានផ្តល់កិច្ចសហការល្អចូលរួមចំណែក ធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរ លើការងារគ្រប់ គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការគ្រប់គ្រងថែរក្សា ការពារនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ប្រកប ដោយចីរភាព និងការទទួលខុសត្រូវខ្ពស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង ឆ្នេរកម្សាន្ដស្អាតលើកទី៤និងព្រែកកម្សាន្ដស្អាតលើកទី១ សំដៅជំរុញ ការរៀបចំឆ្នេរខ្សាច់ ព្រែក ជាគោលដៅទេសចរណ៍ធម្មជាតិប្រណិតនិងបៃតង ព្រមទាំងជាដែកឆក់ទាក់ទាញភ្ញៀវទេសចរជាតិនិង 
អន្តរជាតិ មកសម្រាកកម្សាន្តច្រើនដងនិងស្នាក់នៅបានយូរ។ 
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់មន្ត្រីជំនាញ ពាក់ព័ន្ធអាជ្ញាធរខេត្តជាប់មាត់សមុទ្រ ទាំង៤ ត្រូវសហការគ្នាណែនាំអប់រំផ្សព្វផ្សាយ អំពីសារប្រយោជន៍ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅតាម តំបន់ឆ្នេរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ធនធានធម្មជាតិតំបន់ឆ្នេរផង និងផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍របស់កម្ពុជា ជុំវិញពិភពលោកផងដែរ៕

Comments

Related posts