រាជរដ្ឋាភិបាលប្តេជ្ញាថែរក្សា ការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី ០៨ ១២ ២៣

IMG_4503

MC: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាថែរក្សា ការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស ដែលជាកេរដំណែល របស់ដូនតាយើងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ដែលនេះជាអ្វីដែលយើងត្រូវថែរក្សា។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅ តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តថែរក្សាការពារសម្បត្ដិបេតិកភណ្ឌរបស់ដូនតាយើង ហើយយើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
សម្តេចធិបតីបន្តទៀតថា សំណង់ថ្មីដែលធ្វើសព្វថ្ងៃដែលមានការខូចខាតអាចជួសជុលបាន ប៉ុន្តែប្រាសាទដែលសាងសង់ជាង១២០០ឆ្នាំមុន មិនអាចត្រឡប់ថយក្រោយវិញបាននោះទេហេតុនេះហើយទើប រាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍដើម្បីអភិរក្ស ពីព្រោះតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះ គឺជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរយើង ហើយនេះក៏ជាមូលហេតុដែលរាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស។
«ដូនតារបស់យើងរាប់ពាន់នាក់ដែលចូលរួមកសាងផ្ទាល់ប្រហែលជាអាចមានខ្សែស្រឡាយអ្នកនៅទីនេះផងពីព្រោះកូនខ្មែរពេលជំនាន់អង្គរក៏ជាខ្មែរដែលគាត់ខិតខំកសាងសម័យនោះមិនស្រួលដូចសម័យឥឡូវទេ អត់មានអេស្តាវាទ័រដូចលោកតាមេតទេលោកយាយលោកតាប៉ុន្មាននាក់ស្គាល់លោកតាមេតសូមលើកដៃប្រហែលជាស្គាល់ច្រើនសម័យបុព្វបុរសយើងសាងសង់អត់មានអេស្តាវាទ័រអាប៊ុលមកឈួសដីទេប្រើដំរីប្រើមនុស្សប្រើកម្លាំងរាប់សិបឆ្នាំហ្នឹងហើយជាសម្បត្តិវប្បធម៍មិនអាចកាត់ថ្លៃបានហើយការវិនិយោគខ្ទងរយលានដុល្លារហើយក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋយើងអាចវាស់បានថ្លៃស៊ីម៉ងត៍ថ្លៃសាំងថ្លៃប្រេងបើមានការយើងអាចថយជួសជុលវិញបានតែប្រាសាទដែលសង់ជាង១២០០ឆ្នាំមុនមិនអាចត្រឡប់ក្រោយវិញបានទេចង់ទៅយកបច្ចេកវិទ្យាឥឡូវទៅសង់ដូចគ្នាក៏អាយុកាល១២០០ឆ្នាំដែរហើយនេះហើយដែលយើងមិនអាចកាត់ថ្លៃបាននូវតម្លៃសម្បត្តិវប្បធម៌យើងបាន»៕

Comments

Related posts