ប្រជាពលរដ្ឋភូមិបង្កោងយ៉ាងច្រើនកុះករ សប្បាយរីករាយនឹងការចាប់ត្រីពីក្នុងបឹងសហគមន៍សម្រាប់ពិធីឡើងមាឃ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤

x-27

x9-12

x1-40

x2-38

x3-39

x4-36

x5-33

x6-27

x7-22

x8-14

MC. មិនដែលខកខានឡើយ ក្នុងមួយឆ្នាំមានតែម្តងប៉ុណ្ណោះ នោះគឺពិធីចាប់ត្រីរួមគ្នាក្នុងបឹងសហគមន៍ សម្រាប់ពិធី ឡើងមាឃឬឡើងអ្នកតា របស់បងប្អូនរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឆ្នាំ២០២៤នេះ ពិធីចាប់ត្រីប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋក្នុងទឹកមុខសប្បាយរីករាយ បានក្រោកមកតាំងពីព្រលឹមស្រាងៗ នៅក្នុងដៃមានឧបករណ៍នេសាទស្របច្បាប់ សម្រាប់ធ្វើនេសាទ នៅក្នុងបឹងសហគមន៍។

អាជ្ញាធរភូមិបង្កោងបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ត្បិតអីទិន្នផលត្រីហាក់មានការថយចុះជាងរាល់ៗឆ្នាំបន្តិច គឺក្នុងរង្វង់ប្រហែល២តោនប៉ុណ្ណោះ ដែលប្រជាពលរដ្ឋអាចរកបាន ដោយសារស្ថានភាពទឹកមិនសូវអំណោយផល ល្អ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋទាំងអ្នកនៅក្នុងភូមិ និងអ្នករស់នៅក្រៅភូមិ ហាក់មានការកើនឡើងច្រើន និងសប្បាយ រីករាយក្នុងពេលចុះចាប់ត្រីរួមគ្នាបែបនេះ។
លោកស៊ាន សុជាតិ អាយុ៣៧ឆ្នាំ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងសកម្មភាពចាប់ត្រីក្នុងបឹងសហគមន៍ភូមិបង្កោង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ពិធីចាប់ត្រីឡើងមាឃ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលបានផ្តល់នូវភាព សប្បាយរីករាយ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជារៀងរាល់ឆ្នាំ។ លោកថា នេះបង្ហាញឱ្យឃើញអំពីភាព សាមគ្គីរវាងគ្នានិងគ្នារបស់ប្រជាសហគមន៍ ដោយនៅក្នុងភូមិឬតំបន់ផ្សេងៗក៏មានស្រះសហគមន៍ដូចគ្នា ប៉ុន្តែមិនអាច ថែរក្សាទិន្នផលត្រីសម្រាប់ប្រជាពលរដ្ឋចាប់រួមគ្នាបែបនេះឡើយ។
លោកបន្តទៀតថា ថ្វីត្បិតមិនសូវមានពេលទំនេរគ្រប់គ្រាន់ ប៉ុន្តែឱ្យតែដល់ថ្ងៃកំណត់នៃពិធីចាប់ត្រី ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី តែងឆ្លៀតឱកាសមកចូលរួមចាប់ត្រីពីត្រពាំងសហគមន៍មួយនេះ មិនដែលខកខាន ឡើយដែលបាន បង្ហាញឱ្យឃើញអំពីការប្រកាន់ខ្ជាប់នូវវប្បធម៌ ប្រពៃណីបន្សល់ទុកពីដូនតាមក និងគួរបន្តថែរក្សាកុំឱ្យបាត់បង់។
 នេះជាប្រពៃណីតាំងពីបុរាណយើងមក គួរតែបន្ត ហើយស្រុកខ្លះដែលបាត់បង់អីគួរតែរំលឹកឡើងវិញ ព្រោះ ឡើងមាឃនេះ អ្នកខ្លះគេហៅឡើងអ្នកតា ដាលាន តាមតំបន់ តែជារួមមកវាគោលបំណងតែមួយ គឺស្រែចម្ការរួច ប្រមូលផលមកយើងលក្ខណៈដឹងគុណម្ចាស់ទឹក ម្ចាស់ដី ដែលផ្តល់ទីកន្លែង ផ្តល់ដី ផ្តល់ស្រែឱ្យយើងបានផល។ ហើយការឡើងមាឃនេះ ត្រីដែលចាប់បានគេយកទៅធ្វើនំបញ្ចុកសម្រាប់ពិធីឡើងមាឃ។
ចំណែកយុវជន យឿន ដារ៉ា ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិលបានឱ្យដឹងថា លោក មិនដែលខកខាន មួយឆ្នាំណាឡើយ គឺតែងតែចូលរួមចាប់ត្រី សម្រាប់ធ្វើពិធីឡើងមាឃ និងនៅសល់ខ្លះសម្រាប់ធ្វើម្ហូបអាហារ ជួបជុំ ក្រុមគ្រួសារជារៀងរាល់ឆ្នាំ។ លោកថា ទិន្នផលត្រីក្នុងឆ្នាំនេះមិនខុសគ្នាប៉ុន្មានពីរាល់ៗឆ្នាំ ដោយលោកអាចចាប់ ត្រីបានមិនតិចជាង១០គីឡូក្រាមឡើយ។
លោកបន្តថា ចាប់តាំងពីធំដឹងក្តីមកលោកតែងតែបានឃើញឪពុកម្តាយ និងអ្នកភូមិប្រារព្ធធ្វើពិធីឡើងមាឃ មិនដែលអាកខានម្តងណាឡើយ ធ្វើឱ្យប្អូនបានយល់ដឹងអំពីសារៈសំខាន់នៃវប្បធម៌អរូបីមួយនេះ នឹងត្រូវចូលរួម ចំណែកថែរក្សាបន្តទៅថ្ងៃខាងមុខទៀត។
សូមអរគុណដល់ប្រជាពលរដ្ឋ ដែលនៅក្នុងភូមិបង្កោងទាំងអស់ ដែលបានជួយអភិរក្សបឹងនេះ ដើម្បីរក ត្រី បានទាំងអស់គ្នា។ ខ្ញុំចូលរួមពេញទំហឹងសម្រាប់បឹងនេះ ខ្ញុំនឹងការពារថែរក្សា ហើយក៏សំណូមពរដល់អាជ្ញាធរ និង ពលរដ្ឋទាំងអស់ ជួយថែរក្សាបឹងនេះឱ្យបានគង់វង្ស។
សូមជម្រាបថា រមណីយដ្ឋានអង្គរ មានប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរ បន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេល ប្រមូលផលស្រូវរួចរាល់ ឱ្យតែឈានចូលមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមគ្នាមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។ ពីធីចាប់ត្រីរួមគ្នាធ្វើឡើង នៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំង ខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស ខុសពីខែមាឃនេះ ឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំពិធីបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួមគ្នា ទើបអ្នក ភូមិអាចទៅរកចាប់បាន ដោយប្រើឧបករណ៍នេសាទបុរាណ រួមមាន៖ សំណាញ់ អង្រុត ឈ្នាងជាដើម៕

Comments

Related posts