ក្រមាគឺជាបេតិកភណ្ឌអរូបីរបស់ជនជាតិខ្មែរ ដែលត្រូវបានបន្សល់ទុកមកតាំងពីសម័យបុរាណ

«ក្រមា» គឺជាបេតិកភណ្ឌអរូបីរបស់ជនជាតិខ្មែរ ដែលត្រូវបានបន្សល់ទុកមកតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន ។«ក្រមា»ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសង្គមខ្មែរ ដោយផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងនៅជនបទនិងទីប្រជុំជន។

ហើយនៅក្នុងសង្គមខ្មែរទៀតសោត «ក្រមា»មានប្រយោជន៍ច្រើនណាស់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដែលពុំអាចខ្វះបាន ពោលគឺរាប់តាំងពីកើតរហូតដល់ស្លាប់ ដូចជាក្រមាសម្រាប់យកទៅរុំឬដណ្តប់ឱ្យទារកទើបកើត ចងធ្វើអង្រឹងឱ្យទារកដេក ធ្វើជាកម្រាលផ្សេងៗ ស្លៀកនៅផ្ទះឬធ្វើកិច្ចការផ្សេងៗ ជួតក្បាល ទទូរ ពានា ជូតញើស ឬជូតខ្លួន ចងឬរុំរបួស បក់ឱ្យរហើយ បក់រុយឬមូស ចោមពុង ពាតបា(ឬហៅថាអាវអៀម) ផ្លាស់ងូតទឹក ធ្វើជាចំណង ឬចងប្រទាក់គ្នាធ្វើពួរ ចងធ្វើថ្នក់ដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។ល។ រូបភាព: នាយកដ្ឋានសិល្ប:ទស្សនីយភាព

photo_2024-03-11_16-49-46

photo_2024-03-11_16-49-49

photo_2024-03-11_16-49-52

photo_2024-03-11_16-49-55

photo_2024-03-11_16-49-59

photo_2024-03-11_16-50-02

photo_2024-03-11_16-50-04

photo_2024-03-11_16-50-09

Comments

Related posts