វៀតណាម នឹង វិនិយោគ ៣៧៥ លាន ដុល្លារ ក្នុង ការ ដាំដុះ ស្រូវ កាបូន ទាប

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5642-1

IMG_5640-1

IMG_5641-1

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទថា វៀតណាមនឹងអនុវត្តគម្រោងដែលមានតម្លៃប្រហែល ៣៧៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដាំដុះស្រូវកាបូនទាបនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣១ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ផ្ទៃដី ១ លានហិកតានៃវាលស្រែដែលមានកាបូនទាប និងគុណភាពខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ មូលនិធិ នេះ នឹង ត្រូវ បាន ប្រភព ចម្បង ពី កម្ចី ចំនួន ៣៦០ លាន ដុល្លារ របស់ ធនាគារ អន្តរជាតិ សម្រាប់ ការ កសាង ឡើង វិញ និង ការ អភិវឌ្ឍ របស់ ធនាគារ ពិភពលោក។ ចំណែក ១៥ លានដុល្លារទៀតនឹងត្រូវវិនិយោគដោយរដ្ឋាភិបាលវៀតណាម និងអាជ្ញាធរមូលដ្ឋាន។ គម្រោងនេះមានគោលបំណងជួយកសិករវៀតណាមសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនប្រាក់ចំណេញពីកសិដ្ឋាន ខណៈដែលជួយដល់ផលិតករខ្នាតតូចតាមរយៈការអភិវឌ្ឍន៍ និងការពង្រឹងអង្គការកសិករ និងសហករណ៍៕

Comments

Related posts