អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកនៅហ្គាហ្សា និងប្រយុទ្ធនឹងក្រុមហាម៉ាស់ជុំវិញមន្ទីរពេទ្យជាច្រើន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5656-1

IMG_5660-1

អន្តរជាតិ៖ យោធាអ៊ីស្រាអែលបន្ត ទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីបដែលឡោមព័ទ្ធ និងបានប្រយុទ្ធនឹងក្រុមហាម៉ាស់ជុំវិញមន្ទីរពេទ្យជាច្រើន បើទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារបទឈប់បាញ់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន CNA។ កិច្ចចរចាក្នុងប្រទេសកាតា ដើម្បីឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដោយមានការចូលរួមពីអ្នកសម្រុះសម្រួលសហរដ្ឋអាមេរិក និងអេហ្ស៊ីបរហូត មកដល់ពេលនេះនៅមិនទាន់ទទួលបានលទ្ធផលអ្វីទេ ខណៈដែលអ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនបានស្តីបបន្ទោសគ្នាទៅវិញទៅមក។ កាលពីថ្ងៃពុធ អ៊ីស្រាអែលបានវាយប្រហារម្តងទៀតទៅលើទីក្រុងហ្គាហ្សា និងទីក្រុង Rafah ជាមួយនឹងអណ្តាតភ្លើងបំភ្លឺពេញមេឃលើទីក្រុងដែលប្រមូលផ្តុំដោយមនុស្សរហូតដល់ ១,៥ លាននាក់ ដែលភាគច្រើននៃពួកគេជាជនភៀសខ្លួនពីសង្គ្រាម។ ក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស ៦៦ នាក់ត្រូវបានស្លាប់នៅក្នុងការបាញ់ផ្លោង និងការប្រយុទ្ធគ្នាពេញមួយយប់។ កងកម្លាំងអ៊ីស្រាអែល ក៏បានប៉ះទង្គិចគ្នាជាមួយខ្មាន់កាំភ្លើងនៅក្នុង និងជុំវិញមន្ទីរពេទ្យចំនួន ៣ នៅទីក្រុងហ្គាហ្សាផងដែរ ដោយបានបង្កើនការភ័យខ្លាចដល់អ្នកជំងឺ បុគ្គលិកពេទ្យ និងជនភៀសខ្លួននៅខាងក្នុង៕

Comments

Related posts