វៀតណាមអំពាវនាវឱ្យអាមេរិកទទួលស្គាល់ខ្លួនថា ជាប្រទេសមាន "សេដ្ឋកិច្ចទីផ្សារ"

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5725

IMG_5726

IMG_5724
 
អន្តរជាតិ៖ ប្រទេសវៀតណាមបានអំពាវនាវឱ្យសហរដ្ឋអាមេរិកទទួល ស្គាល់ឋានៈប្រទេសខ្លួនថា ជាសេដ្ឋកិច្ចទីផ្សារ ដោយលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំនឹងផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងវ៉ាស៊ីនតោនក្នុងវិស័យសំខាន់ៗ ខណៈវៀតណាមព្យាយាមធ្វើពិពិធកម្មងាកចេញពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ វៀតណាម និងចិនស្ថិតក្នុងចំណោមប្រទេសជាច្រើន ដែលសហរដ្ឋ អាមេរិកកំណត់ថា ជាប្រទេសមិនមានសេដ្ឋកិច្ចទីផ្សារ ដែលឋានៈនេះអនុញ្ញាតឱ្យមានការចាត់វិធានការកាន់តែតឹងរ៉ឹងលើការនាំចេញរបស់ប្រទេសទាំងនោះ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ចូ បៃឌិន កាលពីខែតុលាបានយល់ព្រមពិនិត្យមើលឡើងវិញ នូវឋានៈសេដ្ឋកិច្ចរបស់វៀតណាម។ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាមបានថ្លែងក្នុងដំណើរទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោនថា "មិត្តភ័ក្តិ និងដៃគូអាមេរិករបស់យើងតែងតែនិយាយថា វៀតណាមដែលមានភាពរឹងមាំ ម្ចាស់ការ មានភាពធន់ និងរុងរឿងគឺជាប្រយោជន៍របស់សហរដ្ឋអាមេរិក។ យើងទន្ទឹងរង់ចាំមើលវិធានការកាន់តែតឹងរ៉ឹងពីសំណាក់អាមេរិកដើម្បីឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តនេះ"។ លោកបាននិយាយនៅឯស្ថាប័ន Brookings Institution បន្ទាប់ពីជួបជាមួយមន្ត្រីកំពូលៗអាមេរិក រួមទាំងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសថា "យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ"៕

Comments

Related posts