អគ្គនាយកវិទ្យុជាតិកម្ពុជារៀបចំពិធីសូត្រមន្តលើករាសី សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ២០២៤

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៨ មីនា ២០២៤

IMG_5746-2

IMG_5740-1

IMG_5741-1

IMG_5747

IMG_5745-1

IMG_5742-1

      នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងថ្នាក់ដឹកនាំ បាននិមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្តិ លើករាសី សុំសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខ ដើម្បីសុំសេចក្តីសុខ ចម្រើន និងអនុវត្តន៍ការងារប្រចាំថ្ងៃកាន់តែរលូន ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
    ពិធីសូត្រមន្តលើករាសីនេះ ធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ ប្រោះព្រំលើករាសី សុំពរជ័យ សិរីសួស្តី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ កើតមានដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្នុងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ជាពិសេសសំដៅធ្វើយ៉ាងណាជួយឱ្យការអនុវត្តន៍ការងារគ្រប់ផ្នែកទាំងអស់ ទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក ។
 សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ៕

Comments

Related posts