បេីកឱ្យដំណេីរការបណ្តោះអាសន្នស្ពានអាកាស "មរតកតេជោ” ជាន់ទី២ ចាប់​ពី​ថ្ងៃ​ទី​០១ខែ​មេសា​នេះ​ដេីម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាជន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ

 

 វិទ្យុជាតិកម្ពុជា​ ៖​ លោក​ ចន​ ណារិទ្ធ​

IMG_5684-1

IMG_5685-1

IMG_5680-1

​     រាជធានីភ្នំពេញ​៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ តាមចំណារដ៏ខ្ពង់ខ្ពស់បំផុតចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លើលិខិតលេខ០១៣/២៤ លស.គ ចុះថ្ងៃទី២៥ មីនា ឆ្នាំ ២០២៤  រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ប៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាអ្នកទទួលការសាងសង់។
បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស "មរតកតេជោ" ជាន់ទី២ ដំណាក់ កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូចហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ។ ចំពោះមុខ ដើម្បីជួយសម្រួលដល់រំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរណ៍បានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ។
អាស្រ័យដូចបានជម្រាបជួនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕

Comments

Related posts