លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​រយៈ​ពេល​បី​ខែ​របស់ប្រទេស​វៀតណាម​កើន​ឡើង ១៣,៤%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5818

IMG_5821

អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែមីនា វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់ទៅ ៦,១៧ ពាន់លានដុល្លារអាមេរិកកើនឡើង ១៣,៤%។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ទឹកប្រាក់សរុបចំនួន ៩៣៤,៦ លានដុល្លារត្រូវបានចុះឈ្មោះដើម្បីបញ្ចូលទៅក្នុងគម្រោងដែលមានស្រាប់ចំនួន ២៤៨ និង ៤៦៦,២ លានដុល្លារអាមេរិកដែលត្រូវបានបម្រុងទុកសម្រាប់ការទិញភាគហ៊ុន និងការរួមចំណែកដើមទុន។ ទីភ្នាក់ងារនេះបាននិយាយថា ការវិនិយោគបរទេសដែលបានបញ្ចេញបានកើនឡើង ៧,១% នៅក្នុងត្រីមាសទី១ ដើម្បីឈានទៅដល់ ៤,៦៣ ពាន់លានដុល្លារ ដែលជាសញ្ញាមួយបង្ហាញថា ការទូទាត់នឹងបន្តនិន្នាការវិជ្ជមាន។ សិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេនៅវៀតណាមដែលមានដើមទុនចុះបញ្ជីសរុបជាង ២,៥៥ ពាន់លានដុល្លារ កើនឡើង ៥១,៣% តាមពីក្រោយដោយហុងកុង (ចិន) ដែលមាន ១,០៥ ពាន់លានដុល្លារ។ រដ្ឋធានីហាណូយគឺជាគោលដៅ FDI កំពូលជាមួយនឹងលំហូរចូលចំនួន ៩៧០,៨ លានដុល្លារអាមេរិក កើនឡើង ៦,១ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់មកគឺខេត្ត Bac Ninh ភាគខាងជើងដែលមានទឹកប្រាក់ ៧៤៥,២ លានដុល្លារ៕

Comments

Related posts