នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បង្កើតគណៈរដ្ឋមន្ត្រីថ្មី និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5835

IMG_5839

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ៍ឱ្យដឹងថា លោក Muhammad Mustafa នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនបានបង្កើតរដ្ឋាភិបាលថ្មី ដែលលោកក៏កាន់ តំណែងជារដ្ឋមន្ត្រីការបរទេសផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Mustafa ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Mahmoud Abbas និងជាអ្នកជំនួញដ៏លេចធ្លោ ម្នាក់ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែនេះ ដែលមានភារកិច្ចជួយកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យភាពមានកម្រិតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ លោកក៏ត្រូវបានចាត់តាំងឱ្យដឹកនាំប្រតិបត្តិការសង្គ្រោះ និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមជាងប្រាំខែផងដែរ។ លោក Mahmoud Abbas ដែលជា ឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់អាជ្ញាធរប៉ាឡេស្ទីន (PA) បានតែងតាំងរដ្ឋាភិបាលថ្មីនេះ ក្នុងការ បង្ហាញឆន្ទៈក្នុងការបំពេញតាមការទាមទារអន្តរជាតិ សម្រាប់ការផ្លាស់ប្តូររដ្ឋាភិបាល។ គួរបញ្ចាក់ថា អាជ្ញាធរប៉ាឡេស្ទីន (PA) ដែលគ្រប់គ្រងដោយក្រុមនយោបាយ Fatah របស់ លោក Abbas មាន ទំនាក់ទំនងដ៏តានតឹងជាមួយក្រុមហាម៉ាស់ជាយូរណាស់មកហើយ។ ចលនាទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមខ្លីមួយមុនពេលក្រុម Fatah ត្រូវបានបណ្តេញចេញពីទឹកដីក្នុងឆ្នាំ ២០០៧៕

Comments

Related posts