ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី  ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤

IMG_5859-1

IMG_5860

IMG_5864

IMG_5862

IMG_5863

IMG_5861

IMG_5858

Mc ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជនទៅពិភពលោក ។
   
   ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មានដែលរៀបចំឡើងនៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាននេះ នឹងធ្វើជារៀងរាល់៣ខែម្ដង ដើម្បីរកបញ្ហាប្រឈម មតិយោបល់ ដំណោះស្រាយ និងទិសដៅបន្ដ។  កិច្ចប្រជុំនាថ្ងៃនេះដែរ គឺផ្តោតលើរបៀបវារ: ចំនួនបួនគឺ៖ ១-ដំណើរវិវត្តរបស់រាជរដ្ឋាភិបាល ២-វឌ្ឍនភាពរបស់ក្រសួង ៣-មតិយោបល់របស់មន្ត្រី និង៤-បូកសរុប និងលើកទិសដៅការងារបន្ត។ 
      រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បន្តថា នៅក្នុងអាណត្តិទី៧នេះ សម្រាប់ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជនទៅពិភពលោក។  ដូចនេះ ក្រសួងព័ត៌មាន ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ យន្តការ និង ចក្ខុវិស័យជាច្រើនទៀត គឺ រក្សាចាស់ បង្កើតថ្មី ដើម្បីធានាបានកម្រិតនៃចំណេះដឹង ធនធានមនុស្សកម្ពុជាឱ្យស្របតាមមានការរីកចម្រើនរបស់ប្រទេសកម្ពុជា។ 
ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សម្ភារ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម។ ការធ្វើទំនើបកម្មនេះ មិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួមក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព៕

Comments

Related posts