ប្រទេសថៃបាននាំចេញអង្ករចំនួន ២,៥ លានតោនក្នុងត្រីមាសទី ១

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a16-115

a14-155

a15-130

អន្តរជាតិ៖ លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃបាននាំចេញអង្ករចំនួន ២,៥ លានតោននៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ដែលជាការកើនឡើងប្រហែល ៥០០,០០០ តោនបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Chai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញអង្កររបស់ប្រទេសនេះអាចឈានដល់ ៨ លានតោនក្នុងឆ្នាំ ២០២៤ លើសពីគោលដៅ ៧,៥ លានតោន ដែលជំរុញដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអង្ករថៃនៅក្នុងទីផ្សារក្រៅប្រទេស។ លោកបានបន្តថា "ការនាំចេញអង្កររបស់ថៃមានអនាគត ដ៏ភ្លឺស្វាង" លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរហ័ស ការចែកចាយ ទាន់ពេលវេលា និង គុណភាពនៃគ្រាប់ធញ្ញជាតិកំពុងរួមចំណែកដល់កំណើន។ ក្រសួងពាណិជ្ជកម្មបាននិយាយថា ខ្លួនរំពឹងថាការនាំចេញអង្កររបស់ថៃនឹងធ្លាក់ចុះ ១៤,៣៨ ភាគរយមកត្រឹម ៧,៥ លានតោននៅឆ្នាំនេះ ដែលអូសបន្លាយដោយផលិតកម្មទាប និងការប្រកួតប្រជែងកើនឡើង៕

Comments

Related posts