រហូតមកដល់ពេលនេះ ភ្ញៀវទេសចរជាង ៦០០,០០០ នាក់បានមកដល់ប្រទេសស្រីលង្កា

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7878

IMG_7883

 

អន្តរជាតិ៖ ស្ថិតិចុងក្រោយដោយអាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា (SLTDA) បានបង្ហាញថា គិតត្រឹមថ្ងៃទី ២៧ ខែមីនា២០២៤ ភ្ញៀវទេសចរជាង ៦០០,០០០ នាក់បានមកដល់ប្រទេសស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ទិន្នន័យដែលបានចេញផ្សាយបានបង្ហាញថា ភ្ញៀវទេសចរចំនួន ៦០៨,៤៧៥ នាក់បានមកដល់ប្រទេសស្រីលង្កាក្នុងអំឡុងពេលនេះ ហើយអ្នកទេសចរចំនួន ១៨១,៨៧២ នាក់បានមកដល់ប្រទេសស្រីលង្កាចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២៧ ខែមីនា។ យោងតាមទិន្នន័យបានឱ្យដឹងថា ប្រទេសរុស្ស៊ី ឥណ្ឌា អាល្លឺម៉ង់ អង់គ្លេស ចិន និងបារាំង គឺជាប្រភពទីផ្សារដ៏សំខាន់។ ទិន្នន័យធនាគារកណ្តាលរបស់ប្រទេសបានបង្ហាញថា វិស័យទេសចរណ៍រកចំណូលបាន ៦៨៧,៥ លានដុល្លារអាមេរិកក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ដែលជាកំណើន ១១៨,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕

Comments

Related posts