សួនសត្វចំណាស់ជាងគេរបស់មីយ៉ាន់ម៉ាទាក់ទាញអ្នកទស្សនាប្រហែល ១,៥ លាននាក់ក្នុងមួយឆ្នាំ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7890

IMG_7894

 

អន្តរជាតិ៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា វិទ្យុ និងទូរទស្សន៍បានឱ្យដឹងថា សួនសត្វ Yangon Zoological Garden ដែលជាសួនសត្វចំណាស់ជាងគេក្នុងប្រទេសមីយ៉ាន់ម៉ា ទាក់ទាញភ្ញៀវទេសចរប្រមាណ ១,៥ លាននាក់ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ សួនសត្វនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០៦ ដែលបានប្រារព្ធខួបលើកទី ១១៨ របស់ខ្លួនក្នុងខែមករា ឆ្នាំ ២០២៤។ សួនសត្វ Yangon គឺជាជម្រករបស់សត្វជាង ១៣៦ ប្រភេទ និងសត្វជាង ២,០០០ រួមទាំងប្រភេទសត្វជិតផុតពូជដូចជា ខ្លា Bengal ដំរីអាស៊ី និងខ្លារខិនជាដើម៕

Comments

Related posts