ធនាគារជាតិ៖ ការផ្ទេរប្រាក់របស់ប្រទេសប៉ាគីស្ថានកើនឡើង ១៦,៤ ភាគរយក្នុងខែមីនា ឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-252

a6-239

អន្តរជាតិ៖ ធនាគាររដ្ឋប៉ាគីស្ថាន (SBP) បាននិយាយថា នៅក្នុងខែមីនា ឆ្នាំ២០២៤ ការផ្ញើប្រាក់ដោយកម្មករប៉ាគីស្ថាននៅក្រៅប្រទេសបានកើនឡើង ១៦,៤ ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ការផ្ទេរប្រាក់របស់កម្មករបានកត់ត្រាលំហូរចូលចំនួន ២,៩៥៣ ពាន់លានដុល្លារអាមេរិកក្នុងខែមីនា បើធៀបនឹងខែដូចគ្នានៃឆ្នាំមុនមានចំនួន ២,៥៣៦ ពាន់លានដុល្លារ។ ទិន្នន័យរបស់ SBP បានបង្ហាញថា ទន្ទឹមនឹងនេះដែរ ការផ្ទេរប្រាក់បានកើនឡើង ៣១,៣ ភាគរយពីមួយខែទៅមួយខែ។ ទិន្នន័យបានបង្ហាញជារួម លំហូរចូលចំនួន ២១,០៣៦ ពាន់លានដុល្លារត្រូវបានកត់ត្រាក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្នចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ បើយោងតាមធនាគារជាតិបានឲ្យដឹងថា កាលពីខែកុម្ភៈ ការផ្ទេរប្រាក់ទៅក្រៅប្រទេសភាគច្រើនបានមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទឹកប្រាក់ចំនួន ៧០៣,១ លានដុល្លារ អេមីរ៉ាតអារ៉ាប់រួមមានចំនួន ៥៤៨,៥ លានដុល្លារ ចក្រភពអង់គ្លេសមានចំនួន ៤៦១,៥ លានដុល្លារ និងសហរដ្ឋអាមេរិកមានចំនួន ៣៧២,៥ លានដុល្លារ៕

Comments

Related posts