ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះ ២ ភាគរយបើធៀបនឹងខែកុម្ភៈ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-217

a7-241

a8-228

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ២ ភាគរយមកត្រឹម ២៩,៦៩១ តោនក្នុងខែកុម្ភៈ បើធៀបនឹងខែមករា មានចំនួន ៣០,២៨៧ តោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផលិតកៅស៊ូធម្មជាតិបានកើនឡើង ៩,១ ភាគរយបើធៀបនឹងឆ្នាំមុនគឺ ២៧,២០៩ តោន។ ទន្ទឹមនឹងនេះស្តុកកៅស៊ូធម្មជាតិសរុបក្នុងខែកុម្ភៈបានកើនឡើង ១១,៨ ដែលមានចំនួន ២២៩,៧១៩ តោន។ ការនាំចេញកៅស៊ូធម្មជាតិរបស់ម៉ាឡេស៊ីក៏បានកើនឡើង ២៧,៨ ភាគរយក្នុងមួយខែដល់ ៥៥,០៨២ តោនក្នុងខែកុម្ភៈ។ ប្រទេសចិននៅតែជាគោលដៅចម្បងសម្រាប់ការនាំចេញកៅស៊ូធម្មជាតិដែលមានចំនួន ៥២,៣ ភាគរយនៃការនាំចេញសរុបនៅក្នុងខែកុម្ភៈ បន្ទាប់មកដោយប្រទេសអាល្លឺម៉ង់ ៨,៩ ភាគរយ អេមីរ៉ាតអារ៉ាប់រួម ៦ ភាគរយ សហរដ្ឋអាមេរិក ៤,២ ភាគរយ និងឥណ្ឌា ៣,៣ ភាគរយ។ ស្រោមដៃគឺជាការនាំចេញដ៏សំខាន់នៃផលិតផលកៅស៊ូដែលមានតម្លៃ ១,០៩ ពាន់លានរីងហ្គីត (២៣០ លានដុល្លារអាមេរិក) ក្នុងខែកុម្ភៈ ដែលកើនឡើង ៧ ភាគរយពីខែមករា៕

Comments

Related posts