មីយ៉ាន់ម៉ារកចំណូលបានជាង ១,៤៨ ពាន់លានដុល្លារពីការនាំចេញសណ្តែក និងគ្រាប់ធញ្ញជាតិក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a13-167

a12-181

អន្តរជាតិ៖ បើយោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា មីយ៉ាន់ម៉ារកចំណូលបានជាង ១,៤៨ ពាន់លានដុល្លារអាមេរិក ពីការនាំចេញសណ្តែក និងពោតជាង ១,៨ លានតោន ក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ តួលេខរបស់ក្រសួងបានបង្ហាញថា ក្នុងអំឡុងពេលពីថ្ងៃទី ១ ខែមេសាឆ្នាំមុនដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ាបានដឹកជញ្ជូនសណ្តែក និងគ្រាប់ធញ្ញជាតិជាង ១,៦ លានតោនតាមផ្លូវសមុទ្រ ខណៈដែលការនាំចេញជាង ១៥៧,៤០៩ តោនតាមព្រំដែនគោក។ មីយ៉ានម៉ានាំចេញជាចម្បងនូវសណ្តែកខ្មៅ សណ្តែកខៀវ សណ្តែកសៀង និងផលិតផលជាច្រើនទៀត។ ក្នុងចំណោមនោះសណ្តែកខ្មៅបានរកចំណូលច្រើនជាងគេដោយនាំមកនូវប្រាក់ជាង ៧២៤ លាន ដុល្លារអាមេរិក ។ យោងតាមក្រសួង សណ្តែក និងគ្រាប់ធញ្ញជាតិ គឺជាដំណាំដែលដាំដុះច្រើនជាងគេបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីស្រូវ ហើយបានរួមចំណែកដល់ជាង ៣០ ភាគរយនៃផលិតកម្មកសិកម្មសរុបរបស់ប្រទេស។ មីយ៉ាន់ម៉ា នាំចេញសណ្ដែក និងគ្រាប់ធញ្ញជាតិទៅ ចិន ឥណ្ឌា និង បណ្តា ប្រទេស អឺរ៉ុប។ ក្នុងឆ្នាំសារពើពន្ធឆ្នាំ ២០២២-២៣ ប្រទេសនេះរកចំណូលបានជាង ១,៤៧ ពាន់លានដុល្លារពីការនាំចេញសណ្តែក និងគ្រាប់ធញ្ញជាតិជាង ១,៩១ លានតោន៕

Comments

Related posts