វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចូលរួមកិច្ចប្រជុំលើកទី៤៥នៃគណ:កម្មាធិការសិទ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល ដែលប្រព្រឹត្តទៅនាទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ១៥-១៩ ខែមេសា ឆ្នាំ២០២៤ The 45th Standing Committee on Copyright and Related Rights ។
កិច្ចប្រជុំនេះចូលរួមពីរដ្ឋជាសមាជិកនៃអង្គការកម្មសិទ្ធបញ្ញាពិភពលោក លើផ្នែកសិទិ្ធអ្នកនិពន្ធ ឣ្នកឣង្កេតការណ៍ និងឣង្គការឣន្តរជាតិទាក់ទងនឹងសិទិ្ធឣ្នកនិពន្ធទូទាំងសកលលោកជាច្រើនទៀត។
គោលបំណងនៃកិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណងជជែកពិភាក្សាលើសេចក្តីព្រាងសន្ធិសញ្ញាស្តីពី អង្គភាពទូរផ្សាយ (Broadcasting Organization Treaty)។ ក្នុងនោះក៏មានការជជែកពីការលើកលែងនិងកសរកម្រិតសិទិ្ធផងដែរ។
សន្ធិសញ្ញានេះគ្រោងនឹងបញ្ចប់ការតាក់តែង ចចារនិងពិភាក្សាក្នុងឆ្នាំនេះ និងដាក់ឲ្យអនុម័តក្នុងកិច្ចប្រជុំ WIPO General Assembly a Diploma Conference នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ៕
Comments