រមណីយដ្ឋាន៨កន្លែងនៅខេត្តក្រចេះទាក់ទាញភ្ញៀវទេសចរខ្លាំងជាងគេ

វិទ្យុជាតិកម្ពុជាលោកស្រី ឃួន លក្ខិណា ១៨/០៤/២០២៤

IMG_8562

IMG_8556

IMG_8554

IMG_8550

IMG_8551

IMG_8547

IMG_8548

IMG_8560

IMG_8558

IMG_8561

ខេត្តក្រចេះ៖ រមណីយដ្ឋានចំនួន៨កន្លែងដែលស្ថិតនៅលើទឹកដីនៃខេត្តក្រចេះ បានទទួលភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើនជាងគេគួរឱ្យកត់សម្គាល់។ អាជ្ញាធរបានកត់សម្គាល់ថា ក្នុងចំណោមរមណីយដ្ឋាន នានាជាច្រើនកន្លែងនៅក្នុងខេត្តក្រចេះ គឺមាន ៨កន្លែងដែលមានការទាក់ទាញភ្ញៀវច្រើនជាងគេរួមមាន៖ រមណីយដ្ឋានទឹកជួរកាំពី, រមណីយដ្ឋានអន្លង់ផ្សោតកាំពី, សហគមន៍អេកូទេសចរណ៍ឆ្នេរខ្សាច់កោះទ្រង់, រមណីយដ្ឋានភ្នំសំបុក, រមណីយដ្ឋានភ្នំសុពណ៌កាឡី, ឆ្នេរខ្សាច់មុខព្រះវិហារធំសសរ១០០, រមណីយដ្ឋានកោះព្រហ្មចារី, រមណីយដ្ឋានកោះសាមសិប។
ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ នានាក្នុងខេត្តក្រចេះ សរុបប្រមាណ៧២,៤៥២នាក់ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤។
ក្រៅពីមានការរៀបចំនៅតាមរមណីយដ្ឋាននានា សម្រាប់ទទួលភ្ញៀវទេសចរទៅកម្សាន្ត នៅក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ នៅតាមទីវត្តអារាមក៏ដូចជាសាលារៀន និងតាមតំបន់ទីប្រជុំជន ផ្សេងៗ អាជ្ញាធរនៅតាមមូលដ្ឋានក៏មានការរៀបចំសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី និងមានការ លេងល្បែងកម្សាន្ដប្រពៃណីជាច្រើន។
រមណីយដ្ឋានដែលភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ ក្នុងចំណោមរមណីយដ្ឋាននានាក្នុងខេត្ត គឺរមណីយដ្ឋានទឹកជួរកាំពី, រមណីយដ្ឋានអន្លង់ផ្សោតកាំពី, សហគមន៍អេកូរទេសចរណ៍ឆ្នេរខ្សាច់ កោះទ្រង់, រមណីយដ្ឋានភ្នំសំបុក, រមណីយដ្ឋានភ្នំសុពណ៌កាឡី, ឆ្នេរខ្សាច់មុខព្រះវិហារធំសសរ១០០, រមណីយដ្ឋានកោះព្រហ្មចារី, រមណីយដ្ឋានកោះសាមសិប។
ជាមួយគ្នានេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ អាជ្ញាធរខេត្តក្រចេះ បានរៀបចំ សង្ក្រាន្តឆ្នាំថ្មីនៅតាមវត្តអារាម សាលារៀន សរុបចំនួន៧០ទីតាំង ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករខុសប្លែកពីឆ្នាំមុនៗ៕

Comments

Related posts