រាជរដ្ឋាភិបាលទម្លាក់ថវិកាជាង ១៧០ លានដុល្លារមកមណ្ឌលសុខភាពនៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

សៀមរាប៖សម្ដេចធិបតីហ៊ុន ម៉ាណែត បានសម្រេចទម្លាក់ថវិកាជាង ១៧០ លានដុល្លារ មកមណ្ឌលសុខភាពនៅ ទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែក ខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រឹងមណ្ឌលសុខភាពនៅគ្រប់ទីកន្លែង តាមរយៈការបង្កើនថវិកា, ធ្វើទំនើបកម្មនៅតាមមណ្ឌលសុខភាព, បង្កើនបុគ្គលទទួលព្យាបាលជំងឺនៅតាមមណ្ឌល សុខភាព ដោយមានគ្រូពេទ្យប្រចាំការ ទទួលអ្នកជំងឺ ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយ សប្ដាហ៍។ មណ្ឌលសុខភាពនេះក៏នឹងបំពាក់ឱ្យមានរថយន្តពេទ្យ ដើម្បីដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក ឬ មន្ទីរពេទ្យកម្រិតលើមន្ទីរពេទ្យបង្អែកផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា ការពង្រឹងមន្ទីរពេទ្យថ្នាក់តំបន់នេះ ដើម្បីធានាប្រសិទ្ធភាពក្នុងការព្យាបាល និង កាត់បន្ថយបន្ទុកនៃការមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។ជាពិសេស ជួយសង្រ្គោះ អាយុជីវិតរបស់ប្រពលរដ្ឋបានទាន់ពេលវេលា។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវផ្ដល់សេវាសុខាភិបាល ដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មិនប្រកាន់និន្នាការអ្វីទាំងអស់ ដោយធានាថា គ្មានពលរដ្ឋណា ម្នាក់ត្រូវបានរើសអើងដោយសារកត្តាណាមួយនោះឡើយ ៕photo_2024-04-20_10-29-11photo_2024-04-20_10-28-25photo_2024-04-20_10-29-07photo_2024-04-20_10-29-06

Comments

Related posts