សម្តេចធិបតី ថ្លែងថា ការជំរុញធ្វើទំនើបកម្មវិស័យសុខាភិបាល គឺដើម្បីលើកកម្ពស់ការព្យាបាលជូន ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ៤ ២០២៤

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការជំរុញធ្វើ ទំនើបកម្មវិស័យសុខាភិបាល គឺដើម្បីលើកកម្ពស់ការព្យាបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ធានាបាន នូវប្រព័ន្ធថែទាំសុខភាពរឹងមាំ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖....
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់ទៅលើការពង្រឹងនិងសុខភាពមនុស្ស គឺជាគោលដៅចម្បងដែលអាចឱ្យសង្គមជាតិ ដើម្បីធានានូវប្រព័ន្ធថែទាំសុខភាពរឹងមាំ និងសុខុមាលភាពរបស់ ប្រជាជនសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាប័ន្ន និងចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការអភិវឌ្ឍវិស័យសុខាភិបាលសំខាន់ណាស់ ហើយដើរតួនាទីក្នុងការ រៀបចំបណ្តុះបណ្តាលធនធានមនុស្ស និងគ្រឿងបំពាក់ ជាពិសេសសមត្ថភាពមន្ទីរពេទ្យតែម្តង ដែលជាកិច្ចការ សំខាន់របស់រាជរដ្ឋាភិបាល សម្រាប់ការពង្រឹងសេវាសុខាភិបាល ដោយអភិក្រមមួយគឺការធ្វើទំនើបកម្ម និងលើក កម្ពស់សមត្ថភាព ក្នុងការផ្តល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំក្នុងការអភិវឌ្ឍបង្កើនសមត្ថភាព ទាំងមន្ទីរពេទ្យ និងគ្រូពេទ្យ ដើម្បីជំរុញសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
សំឡេង « ជាច្រើនឆ្នាំណាស់មកហើយរាជរដ្ឋាភិបាលបានខិតខំក្នុងការអភិវឌ្ឍបង្កើនសមត្ថភាព ជាពិសេសពេទ្យ ថ្នាក់ជាតិរបស់យើង ពេទ្យនៅរាជធានីភ្នំពេញដែលបង្កើននូវសមត្ថភាព ក្នុងការព្យាបាលបំពាក់ឧបករណ៍ទំនើប និងការបណ្តុះបណ្តាលគ្រូពេទ្យបានច្រើននូវក្នុងការជួយព្យាបាលជំងឺកម្រិតធ្ងន់និងស្មុគស្មាញ។ ព្យាបាលជំងឺមហារីក វះកាត់បេះដូង កន្លែងខ្លះខ្ញុំសូមសរសើរដែលពេទ្យស្ម័គ្រចិត្តកន្លងទៅ យើងបញ្ជូនអ្នក ជំងឺបេះដូង កន្លែងខ្លះធ្ងន់មែនទែន ដោយធម្មតាមានការពិគ្រោះយោបល់ពេទ្យរបស់យើង ដែលបានវាយតម្លៃ ពីពេទ្យក្រៅប្រទេសថានៅសល់សមត្ថភាពដែលអាចព្យាបាលជោគជ័យវះកាត់ជោគជ័យ គឺមានតែ២០ភាគរយទេ ប៉ុន្តែពេទ្យបេះដូងរបស់យើងវះកាត់ដោយជោគជ័យ ខួរក្បាលដូចគ្នា ភ្នែក ត្រចៀក បំពង់ក សមត្ថភាពរបស់យើង ហើយការបណ្តុះបណ្តាលរបស់យើងបានច្រើន។ នេះគឺជាការលើកស្ទួយនូវសុខភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងវិស័យសុខាភិបាលនៅមន្ទីរពេទ្យ ហើយយើង ក៏មានការបើកឱ្យចូលរួមពីវិស័យឯកជនផងដែរ ប៉ុន្តែខ្ញុំនិយាយនៅក្នុងក្របខ័ណ្ឌរដ្ឋ អ៊ីចឹងការពង្រឹងសុខភាព ប្រជាពលរដ្ឋត្រូវពង្រឹងពេទ្យ »៕photo_2024-04-20_10-28-25photo_2024-04-20_10-29-07photo_2024-04-20_10-29-06

Comments

Related posts