មីយ៉ាន់ម៉ារកចំណូលបាន ៨,៨ ពាន់លានដុល្លារពីការនាំចេញទំនិញផលិតក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8974-2

IMG_8975-1

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ារកចំណូលបានជាង ៨,៨ ពាន់លានដុល្លារអាមេរិកពីការនាំចេញទំនិញផលិតក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងបាននិយាយថា តួលេខនេះធ្លាក់ចុះពី ១០,៩៤ ពាន់លានដុល្លារដែលបានកត់ត្រាក្នុងឆ្នាំសារពើពន្ធ ២០២២-២៣ រួមមានជាង ៣,៣ ពាន់លានដុល្លារពីវិស័យរដ្ឋាភិបាល និងជាង ៥,៥ ពាន់លានដុល្លារពីវិស័យឯកជន។ ក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤ តម្លៃនៃការនាំចេញសរុបបានលើសពី ១៤,៦ ពាន់លានដុល្លារ។ ក្នុង ចំណោម ផលិតផល នាំ ចេញ របស់ មីយ៉ាន់ម៉ា ទំនិញ ផលិត បង្កើត បាន ប្រាក់ ចំណូល ខ្ពស់ បំផុត តាម ពី ក្រោយ ដោយ ផលិតផល កសិកម្ម និង ទំនិញ ផ្សេង ទៀត។ មីយ៉ាន់ម៉ាបាននាំចេញផលិតផលកសិកម្ម សត្វ និងសមុទ្រ ជាចម្បង រ៉ែ ផលិតផលព្រៃឈើ និងទំនិញផលិតទៅកាន់ដៃគូពាណិជ្ជកម្មរបស់ខ្លួន រួមមានប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា៕

Comments

Related posts