ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រតុងហ្គា ដើម្បីស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

វិទ្យុជាតិកម្ពុជា៖

 

(បាងកក, ថៃ) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu រដ្ឋមន្រ្តីឧតុនិយម ថាមពល ព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងទំនាក់ទំនង នៃព្រះរាជាណាចក្រតុងហ្គា ដើម្បីស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

 

ព្រះរាជាណាចក្រតុងហ្គា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដីកោះចំនួន ៣ ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ដែលពុំទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រួមមានតុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដែលកម្ពុជាបានចាត់ទុកជារដ្ឋអាទិភាព និងមានលទ្ធភាពគ្រប់គ្រាន់ ចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសតុងហ្គាពិនិត្យលទ្ធភាព និងពិចារណាក្នុងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

 

ជាការឆ្លើយតប លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលតុងហ្គា ដើម្បីពិនិត្យ និងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ៕0700328D-AA38-4675-8586-5A4083A1B7DF841DEB53-EB3D-450C-A334-EB0F04E1832AD5607861-0E22-45EF-AD0D-8A2A3806C0AF86B28389-6C56-409B-9753-B816B2B0A9452A3EB486-B0E0-4F55-9C31-12A29F5B2904

Comments

Related posts