ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» អាចផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

IMG_9277-1

IMG_9276

IMG_9275

IMG_9279-3

IMG_9278-1

IMG_9284

IMG_9285-1

IMG_9282

IMG_9283

MC. ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍"When Shaolin Meets Bokator At Angkor"នៅបរិវេណប្រាសាទបាយ័នខេត្តសៀមរាបនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបើកដំណើរការ ជាផ្លូវការ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា រវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកតោខ្មែរ ដើម្បីអបអរសាទរដល់ការ អនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីបើក «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយក អាសាគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជា មានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ក៏ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួត បន្ថែមទៀតពីមួយជំនាន់ទៅមួយ ជំនាន់ រហូតដល់បច្ចុប្បន្ននេះ។ ឯកឧត្តមថា ជាក់ស្ដែង ការរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងព្រឹត្តិការណ៍"When Shaolin Meets Bokator At Angkor"  ពិតជាឆ្លុះបញ្ចាំង ឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការ ដ៏ល្អរវាង ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្នុងការពង្រឹងនិងពង្រីក ចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាព ជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យ អាទិភាពចំនួន ៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ជាងនេះទៀត ព្រឹត្តិការណ៍នេះ ជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និងជាការចូលរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងវិថី” ផងដែរ។
 ទន្ទឹមនឹងនេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកចូលរួមរាល់ព្រឹត្តិការណ៍ និងសកម្មភាពដែល រៀបចំក្រោមយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ឱ្យកាន់តែច្រើន, ក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំឱ្យមានព្រឹត្តិការណ៍ ទេសចរណ៍, កីឡា, វប្បធម៌, កម្មវិធីពិព័រណ៌, កម្មវិធី MICE, និងកម្មវិធីជាច្រើនទៀត ស្របជាមួយការ ដាក់ចេញយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ដើម្បីរៀបចំជាប្រតិទិនព្រឹត្តិការណ៍ (Event Calendar) សម្រាប់ផ្សព្វផ្សាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនផងដែរ។ ក្នុងន័យនេះ ក្នុងនាមជាស្ថាប័នដឹកនាំសម្របសម្រួលការរៀបចំ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤», ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ដ ហឺណាន និងរដ្ឋបាលខេត្តសៀមរាប ដែលបានចូលរួមសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំកម្មវិធី «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ ប្រកបដោយភាពឱឡារិក និងអធិក អធម។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា តាមរយៈការរៀបចំព្រឹត្តិការណ៍ នានា រួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ ធ្វើឱ្យយើងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និង សក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹង ចំណង មិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាព ចំពោះទីផ្សារចិនសម្រាប់ វិស័យទេសចរណ៍កម្ពុជាផងដែរ៕

Comments

Related posts