រដ្ឋមន្រ្ដីក្រសួងព័ត៌មានចាត់ទុក “វេទិកាសាធារណៈអ្នកសារព័ត៌មាន” គឺមានសារៈសំខាន់ដើម្បីដោះស្រាយពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាននៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភា​វី ២៧ មេសា ២០២៤ 

IMG_9971

IMG_9967

IMG_9970-1

IMG_9973

IMG_9974-1

IMG_9969

IMG_9968-1

    MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បាន​ចាត់ទុក “វេទិកាសាធារណៈអ្នកសារព័ត៌មាន” គឺមានសារៈសំខាន់ដើម្បីដោះស្រាយពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាននៅកម្ពុជា។ ការចាត់ទុករបស់ឯកឧត្តម នេត្រ ភក្ត្រា បែបនេះនៅក្នុងកម្មវិធី “វេទិកាសាធារណៈអ្នកសារព័ត៌មាន” ដែលរៀបចំធ្វើឡើងដោយ សមាគមសារព័ត៌មាន អេឡិចត្រូនិក MSJ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
     ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មាននឹងបន្តគាំទ្រផ្ដល់គ្រូជំនាញ ជាពិសេសកម្មវិធីនាពេលនេះផ្ទាល់ ក្រសួងក៏បានផ្តល់ទីតាំង ដើម្បីជាការចូលរួមឱ្យសារព័ត៌មានកាន់តែមានគុណភាព និងដើម្បីដោះស្រាយពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន។ ឯកឧត្តមបន្តទៀតថា ដើម្បីក្លាយជាអ្នកសារព័ត៌មានដែលមានគុណភាពបាន គឺ អ្នកសារព័ត៌មានត្រូវ អនុវត្តន៍​នូវគោលការណ៍ ៣ ជាសំខាន់គឺ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។ 
        ឯកឧត្តម បានបញ្ជាក់ថា ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាននោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួមក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបាន ដាក់ឱ្យដំណើរការឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។ កម្រិតនៃចំណះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។
     លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ “ បានជម្រាបជូនថា វេទិកាសាធារណៈអ្នកសារព័ត៌មាន”ត្រូវបានរៀបចំឡើង ដើម្បី ស្វែងរកចំណុចរួមមួយនៃទំនាក់ទំនងព័ត៌មាន រវាងអ្នកសារព័ត៌មាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ។ វេទិកាសាធារណៈនេះដែរ នឹងផ្តល់ឱកាស ជូនអ្នកសារព័ត៌មានក្នុងការផ្លាស់ប្តូរយោបល់ បទពិសោធ ក៏ដូចជាការលើកជាសំណួរទៅកាន់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មន្ត្រីជំនាញដែលត្រូវផ្តល់ព័ត៌មាន ឬឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ពិសេសធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន ។
គួរជម្រាបថា “វេទិកាសាធារណៈអ្នកសារព័ត៌មាន” ក៏មានវត្តមានអញ្ជើញចូលរួមពី លោកជំទាវ ឌី ម៉ូឡានី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
 សូមបញ្ជាក់ថា ចាងហ្វាង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានមកពីសមាគមសារព័ត៌មាន ស្ថាប័នសារព័ត៌មានផ្សេងៗប្រមាណជាង ៤០០នាក់ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈនេះ៕

Comments

Related posts