បញ្ចុះបឋមសិលាកសាងអគារសាលាគណខេត្តស្វាយរៀង

 

វិទ្យុជាតិកម្ពុជា៖លោក វណ្ណៈ

IMG_0124

IMG_0125-1

IMG_0129-1

IMG_0128-1

IMG_0131-1

IMG_0130-1

ដើម្បីអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន កាលពីថ្ងៃសៅរ៍ ៤ រោច ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែមេសាឆ្នាំ២០២៤កន្លងទៅនេះ ព្រះមេគណខេត្ត មន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមនិងពុទ្ធបរិស័ទជិតឆ្ងាយបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលាកសាងសាលាគណខេត្ត មួយខ្នង ស្ថិតនៅវត្តជម្ពូរព្រឹក្សា សង្កាត់សង្ឃ័រក្រុងស្វាយរៀងក្រោមព្រះអធិបតីភាព ព្រះវិសុទ្ធវិញ្ញាណមុំ សយ ព្រះមេគណខេត្តស្វាយរៀង។
តាមគណៈកម្មការសាងសង់ឱ្យដឹងថា អគារសាលាគណខេត្តនេះមានបណ្ដោយ ៥២,២ម៉ែត្រទទឹង ៣៧,៨ ម៉ែត្រ កម្ពស់ ៣០ ម៉ែត្រសាងសង់ជារចនាបទខ្មែរសុទ្ធសាធ​ និងត្រូវចំណាយអស់ថវិកាចំនួន
១,២៤៤,៨៧៣ ដុល្លារអាមេរិក ដែលថវិកាសាងសង់នេះបានមកពីការចូលរួមពីព្រះសង្ឃគ្រប់វត្ត ក្រុមការងារចុះ មូលដ្ឋានខេត្តនិងសប្បុរសជនជិតឆ្ងាយនានា។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងមានវត្តចំនួន ២៤៧ វត្តនិងមានព្រះសង្ឃច្រើនពាន់អង្គ គង់នៅ ដើម្បីសិក្សារៀន សូត្រព្រះធម៌វិន័យ ហើយការសាងសង់សាលាគណខេត្តនេះ មានសារសំខាន់ណាស់ ក្នុងការរៀបចំហេដ្ឋារចនា សម្ព័ន្ធ វិស័យព្រះពុទ្ធសាសនានិងក្បាលម៉ាស៊ីនដឹកនាំរបស់មន្ត្រីសង្ឃខេត្ត ដើម្បីបង្កើនធនធានព្រះសង្ឃ កាន់តែ ឈានទៅមុខបន្តទៀត។
ព្រះវិសុទ្ធញាណ មុំ សយ ព្រះមេគណខេត្ត បានធ្វើការអំពាវនាវដល់ក្រុមការងារចុះជួយខេត្ត និងសប្បុរសជននានា ដើម្បីជួយកសាងអគារសាលាគណខេត្តនេះឱ្យទទួលបានជោគជ័យ៕

Comments

Related posts