ប្រទេសស្រីលង្កាគ្រោងនឹងទាក់ទាញការវិនិយោគបរទេសជាង ៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0199

IMG_0201-1

IMG_0202-1

អន្តរជាតិ៖ លោក Dilum Amunugama រដ្ឋមន្ត្រីក្រសួងជំរុញការវិនិយោគរដ្ឋបាននិយាយថា រដ្ឋាភិបាលស្រីលង្ការំពឹងថា នឹងទាក់ ទាញការវិនិយោគបរទេសពី ៤ ពាន់លានទៅ ៤,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោករដ្ឋមន្ត្រីបាននិយាយថា នៅឆ្នាំ ២០២៣ ប្រទេសស្រីលង្កាបានទាក់ទាញការវិនិយោគពីបរទេសដែលមានតម្លៃ ១,៨ ពាន់លានដុល្លារ ទោះបីជាគោលដៅមានត្រឹមតែ ១,៥ ពាន់លានដុល្លារក៏ដោយ។ លោកបន្តថា រដ្ឋាភិបាលបានកំណត់ទិសដៅវិនិយោគចំនួន ៤,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ហើយការវិនិយោគបរទេសបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីប្រទេសនេះបានចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ លោកបានបន្តថា ដោយសារអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅស្រីលង្កាការវិនិយោគបរទេសបានធ្លាក់ចុះនៅឆ្នាំ ២០២២ និងឆមាសទី ១ ឆ្នាំ ២០២៣៕

Comments

Related posts