កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0209-1

IMG_0210-1

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ខណៈទីក្រុងវ៉ាស៊ីន តោនចោទប្រកាន់ថាទីក្រុងព្យុង យ៉ាងបានផ្គត់ផ្គត់អាវុធឱ្យរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ តាមរយៈការដកស្រង់សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា សហរដ្ឋអាមេរិកបានផ្គត់ផ្គត់ជាសម្ងាត់នូវមីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែនបង្កជាក្ដីកង្វល់ដល់សហគមន៍អន្តរជាតិ។ សេចក្ដីថ្លែងការណ៍នេះបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងមិនអាចយកឈ្នះលើកងទ័ព និងប្រជាជនរុស្ស៉ី ដ៏អង់អាចជាមួយនឹងការផ្ដល់អាវុធចុងក្រោយបំផុត ឬការគាំទ្រយោធាបាននោះទេ។ ទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្ស៉ីបាននិងកំពុងកើនឡើងជាលំដាប់ដែលនេះបានបង្កជាក្ដីកង្វល់ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសកូរ៉េខាងត្បូង ដែលកំពុងមានភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានបញ្ជូនជាសម្ងាត់នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ទៅឱ្យអ៊ុយក្រែនយកទៅប្រើក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ATACMS ជាប្រភេទមីស៊ីលដែលគេអាចបាញ់បានរយៈចម្ងាយ ៣០០គីឡូម៉ែត្រ៕

Comments

Related posts