កងទ័ពអ៊ុយក្រែន ដកថយចេញពីភូមិចំនួន៣ ក្នុងតំបន់ភាគខាងកើត ខណៈលោក ហ្សេលេនស្គី ទទូចពន្លឿនការប្រគល់អាវុធ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0215-1

IMG_0219-1

IMG_0220-1

អន្តរជាតិ៖ លោក Oleksandr Syrskyi អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានដក ថយចេញពីភូមិចំនួន៣ ស្ថិតនៅក្នុងតំបន់ ភាគខាងកើតនៃប្រទេសជាទីដែលកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការអះអាងរបស់លោក Oleksandr Syrskyi បានឆ្លុះបញ្ចាំងពីស្ថានការណ៍ដ៏លំបាករបស់អ៊ុយក្រែនក្នុងតំបន់ភាគខាងកើត ខណៈទីក្រុងកៀវរំពឹងថាអាចនឹងស្ដារស្ថានការណ៍នៅលើ
សមរភូមិឡើងវិញនៅពេលដែលខ្លួនទទួលបានអាវុធក្រោមកញ្ចប់ជំនួយ ៦១ ពាន់លានដុល្លារដែលត្រូវបានសភាទាំង២ របស់សហរដ្ឋអាមេរិកអនុម័តកាលពីសប្ដាហ៍មុន។ លោកបានបញ្ជាក់ថា "ស្ថានការណ៍នៅសមរភូមិមុខកាន់តែមានសភាពយ៉ាប់យ៉ឺន ជាពិសេសនៅទីក្រុង Maryinka ស្ថិតនៅភាគខាងលិច និងទីក្រុង Avdiivka ស្ថិតភាគពាយព្យដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី"។ ជាមួយគ្នានោះដែរលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានទទូចសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនពន្លឿនការបញ្ជូនអាវុធមកឱ្យកងកម្លាំងរបស់លោក ដើម្បីអាចឱ្យពួកគេការពារទីតាំងរបស់ខ្លួន និងបង្អាក់ភាពរីកចម្រើនរបស់កងទ័ពរុស្ស៉ី៕

Comments

Related posts