ពាណិជ្ជកម្មវៀតណាម-សិង្ហបុរីកើនឡើងចាប់តាំងពីដើមឆ្នាំ ២០២៤

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0272-1

IMG_0269

អន្តរជាតិ៖  បើយោងតាមការិយាល័យពាណិជ្ជកម្មនៃប្រទេសវៀតណាមបានឱ្យដឹងថា ពាណិជ្ជកម្មរវាងវៀតណាម និងសិង្ហបុរីបានកើនឡើងដល់ ២,៥៤ ពាន់លាន SGD (១,៨៧ ពាន់លានដុល្លារ) នៅក្នុងខែមីនា ស្មើនឹង៤,២៩%។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ការនាំចេញរបស់វៀតណាមទៅកាន់សិង្ហបុរីកាលពីខែមុនបានកើនឡើង ៧,៦៩% ដល់ ៦០៣,៣ លាន SGD ខណៈដែលការនាំចូលបានកើនឡើង ៣,២៧% ដល់ទៅជាង ១,៩៣ ពាន់លាន SGD ។ នៅក្នុងត្រីមាសទីមួយ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងលើសពី ៧,៧១ ពាន់លាន SGD កើនឡើង ៤,២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វៀតណាមបានកត់ត្រាលើសពី ១,៨៣ ពាន់លាន SGD ក្នុងការនាំចេញ និងជិត ៥,៨៩ ពាន់លាន SGD ក្នុងការនាំចូលពីសិង្ហបុរី។ ការិយាល័យពាណិជ្ជកម្មបាននិយាយថា ជាមួយនឹងលទ្ធផលនេះ វៀតណាមនៅតែជាដៃគូពាណិជ្ជកម្មធំបំផុតទី ១០ របស់សិង្ហបុរី៕

Comments

Related posts