ក្នុងរយៈពេលពីរឆ្នាំ ប្រទេសអាហ្វហ្គានីស្ថានទទួលបានភ្ញៀវទេសចរបរទេសជាង ៨,០០០ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0273-1

IMG_0278-2

អន្តរជាតិ៖ សារព័ត៌មានក្នុងស្រុក TOLOnews បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលថា ភ្ញៀវទេសចរបរទេសជាង ៨,០០០ នាក់បានទៅទស្សនាប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក Khubaib Ghufran អ្នកនាំពាក្យក្រសួងព័ត៌មាន និងវប្បធម៌បាននិយាយថា នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន ចាប់តាំងពីខែសីហា ឆ្នាំ ២០២១ ភ្ញៀវទេសចរបរទេសសរុបប្រហែល ៨,២០០ នាក់បានមកទស្សនាប្រទេសនេះ។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថានបាននិងកំពុងធ្វើការលើផែនការថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀត។ ប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងអូស្ត្រា លីបានណែនាំពលរដ្ឋរបស់ពួកគេកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសដែលមានវិបត្តិដោយសង្រ្គាម ដោយលើកឡើងពីហេតុផល រួមទាំងការព្រួយបារម្ភអំពីសុវត្ថិភាពផងដែរ៕

Comments

Related posts