ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា ឯកឧត្តមស្រឡាញ់ខេត្តសៀមរាបជាងគេ នៅក្នុងអាណត្តិរយៈពេល៥ឆ្នាំកន្លងមកនេះ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

IMG_0300-1

IMG_0301-3

IMG_0302-2

IMG_0303

IMG_0304-2

IMG_0309-1

IMG_0310-1

IMG_0307-2

IMG_0306-2

IMG_0305-2

MC. ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ខេត្តសៀមរាប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងកោតសរសើរអំពីភាពស្រស់ស្អាតរបស់ខេត្តសៀមរាប ខណៈការអភិវឌ្ឍរីកចម្រើនក៏មានច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសកម្មវិធីជំនួយផ្សេងៗជាច្រើនរបស់រដ្ឋាភិបាលអាមេរិក បានជួយជ្រោមជ្រែងមកកាន់មូលដ្ឋាននេះ។

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ជាមួយក្រុមអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តសៀមរាប ខណៈជិតបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា ដំណើរទស្សនកិច្ចមកកាន់ខេត្តសៀមរាបនាពេលនេះ ក៏ព្រោះតែសៀមរាបជាទីក្រុងសំខាន់ ទាក់ទងនិងភ្ញៀវទេសចរ កម្មវិធីឬសមិទ្ធផលធំៗមួយចំនួនបានលេចចេញជារូបរាង ក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលអាមេរិក។ 
ឯកឧត្តមថា ក្នុងអាណត្តិរយៈពេល៥ឆ្នាំក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្តមបានធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តនានាជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមខេត្តទាំងនោះ សៀមរាបជាខេត្តមួយដែលឯកឧត្តមបានអញ្ជើញមកទស្សនកិច្ចញឹកញាប់ជាងគេ។ ដោយហេតុផលមួយចំនួនថា មានកម្មវិធីផ្តល់ជំនួយ ទទួលបានមូលនិធិពីសហរដ្ឋអាមេរិក មួយវិញទៀតទាក់ទងនិងភាពជាដៃគូរវាងស្ថានទូតអាមេរិក និងដៃគូពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ក្នុងខេត្តនេះ និងហេតុផ្ទាល់ខ្លួនគឺការឈ្វេងយល់ និងទស្សនាតំបន់វប្បធម៌នានានៅទីនេះផ្ទាល់។
សមិទ្ធផលនិងសកម្មភាពកម្សាន្ត នៅទីកន្លែងមួយចំនួនដូចជា អង្គការហ្វាពន្លឺវិចិត្រសិល្បៈ ឈ្វេងយល់រឿងរ៉ាវសិល្បៈនៅតាមសារមន្ទីរ ម្ហូបអាហារ ទស្សនាសត្វស្លាប ដែលមានច្រើនជាងបណ្តាប្រទេសក្នុងតំបន់ កម្មវិធីរត់ប្រណាំងម៉ារ៉ាតុននៅតំបន់អង្គរ ដែលឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជាចងចាំមិនអាចបំភ្លេចបាន។ 
ហើយទាក់ទងទៅនឹងផ្នែកការងារខ្ញុំពិតជាសប្បាយចិត្តក្នុងការចូលរូមក្នុងការស្តារឬការធ្វើឱ្យប្រសើរឡើងវិញនូវប្រាសាទភ្នំបាខែង ហើយទៀតនោះគឺការស្តារឬក៏ធ្វើឱ្យប្រសើរឡើងវិញប្រាសាទព្រះវិហារហើយសម្រាប់កម្មវិធីមួយចំនួនគឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងកាលពីមុនសម្រាប់ខេត្តសៀមរាប ទីមួយគឺវប្បធម៌គឺមានភ្ញៀវមកទស្សនាជាច្រើនខាងផ្នែកប្រវត្តិសាស្រ្តឬក៏វប្បធម៌ ហើយទៀតគឺសុខភាពសាធារណៈ គឺមានប្រជាជនយើងជាច្រើនបានយល់ដឹងពីបញ្ហាសុខភាព។
ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍បន្តថា សមិទ្ធផលសំខាន់ៗជាច្រើន ដែលសម្រេចបានក្នុងអំឡុងពេលឯកឧត្តមបំពេញតួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងនោះឯកឧត្តមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កាសំខាន់ៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងពេលកន្លងមក ដូចជា៖ កម្ពុជាអាចគ្រប់គ្រងបានដោយជោគជ័យនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ការៀបចំកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការផ្លាស់ប្តូរសមាសភាពរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីជាដើម។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បង្ហាញការជឿជាក់ថា កម្ពុជានិងសហរដ្ឋអាមេរិក នឹងមានទំនាក់ទំនងទ្វេភាគីល្អរវាងប្រទេសទាំងពីរបន្ត ទៅមុខទៀត៕

Comments

Related posts