ក្នុងខែមីនា ស្តុកប្រេងដូងរបស់ម៉ាឡេស៊ីបានធ្លាក់ចុះមកត្រឹម ១,៧១ លានតោន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a15-134

a14-160

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ម៉ាឡេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោកបានឃើញថាស្តុកប្រេង ដូងរបស់ខ្លួនធ្លាក់ចុះ ១០,៦៨ ភាគរយមកត្រឹម ១,៧១ លានតោនក្នុងខែមីនាបើធៀបនឹងខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យរបស់ក្រុមប្រឹក្សាភិបាលដូងប្រេងម៉ាឡេស៊ីបានបង្ហាញថា ផលិតកម្មប្រេងដូងឆៅបានកើន ឡើង ១០,៥៧ ភាគរយដែលមានចំនួន ១,៣៩ លានតោន។  ការនាំចេញប្រេងដូងរបស់ម៉ាឡេស៊ីក៏បានកើនឡើង ២៨,៦១ ភាគរយ ដែលមានចំនួន ១,៣២ លាន តោន។ ការនាំចូលប្រេងដូងរបស់ខ្លួនបានធ្លាក់ចុះ ៣២,៧៥ ភាគរយមកនៅត្រឹម ២១,៨៩៤ តោន៕

Comments

Related posts