អាជ្ញាធរសវនកម្មជាតិរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្ម សាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” នៅរដ្ឋបាលខេត្តព្រះវិហារ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហា

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ នៃសាលា ខេត្តព្រះវិហារ អាជ្ញាធរសវនកម្មជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និងស្តង់ ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរ ជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និងឃុំ/ សង្កាត់ នៃរដ្ឋបាលខេត្តព្រះវិហារ សរុបចំនួន១១៤នាក់ ។
អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធ សវនកម្មជាតិ និងមានការចូលរួមពី ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ។

ជាកិច្ចចាប់ផ្តើម លោក អ៊ុង វុទ្ធី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំងបានកត់ សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តព្រះវិហារ ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាស ដ៏វិសេសមួយក្នុងការស្វែងយល់អំពី “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃ ព្រះរាជាណាចក្រម្ពុជា” អាស្រ័យហេតុនេះលោកក៏បានជម្រុញដល់អង្គសិក្ខាសាលាទាំងអស់ សូម យកចិត្តទុកដាក់ស្តាប់នូវអនុសាសន៍គោលការណ៍ដឹកនាំ របស់ឯកឧត្តមគណៈអធិបតី និងខ្លឹមសារ បទបង្ហាញរបស់គ្រូឧទ្ទេស ដោយត្រូវកត់ត្រានូវ ចំនុចសំខាន់ៗ និងលើកជាសំណួរឲ្យបានផុសផុល ដើម្បីបានជាចំណីដឹងបច្ចេកទេសក្នុងការអនុវត្ត ការងារជាក់ស្តែងឲ្យទទួលបានជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់។  

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ បានមានប្រសាសន៍គូស បញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាបនិងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិ ជូន ដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រនិងកិច្ច សហការកាន់តែល្អប្រសើរ។ យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិអនុវត្តការងារសវនកម្ម ប្រកប ដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែក កាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រង ធនធានទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ក្នុងកិច្ចបន្ទាប់ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេស នាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម“ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្ម សាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” ដោយកំណត់លើ៣ចំណុចសំខាន់ៗ រួមមាន៖ ទី១-គោល បំណងនៃការផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ ទី២-ខ្លឹមសារនៃច្បាប់ ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃស្តង់ដារសវនកម្មសាធារណៈនៃ ព្រះរាជា ណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តព្រះវិហារ។

គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការ ការងារនិងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាព រងសវនកម្មព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា ព្រឹទ្ធសភា និង ចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

photo_2024-04-30_15-47-38

photo_2024-04-30_15-47-43

photo_2024-04-30_15-47-53

photo_2024-04-30_15-48-02

Comments

Related posts