សម្ដេចធិបតីថ្លែងថា វិស័យកំពង់ផែមានតួនាទីសំខាន់និងអាទិភាពដែលត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែទំនើបដើម្បីទ្រទ្រង់សកម្មភាពពាណិជ្ជកម្ម

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០១ ០៥ ២០២៤

IMG_0434-1

MC៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាថ្លែងថា វិស័យ កំពង់ផែមានតួនាទីសំខាន់និងអាទិភាពដែលត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែទំនើបដើម្បីទ្រទ្រង់ សកម្មភាពពាណិជ្ជកម្មនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី រាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ០១ ឧសភា ឆ្នាំ២០២៤។
សម្តេចធិបតីមានប្រសាសន៍ថាវិស័យកំពង់ផែគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយ ត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត ខណៈការដឹកជញ្ជូនតាមផ្លូវទឹក បានជួយក្នុងការប្រកួតប្រជែង ខាងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម។ ជាងនេះទៅទៀត កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរតួយ៉ាងសំខាន់ណាស់ ត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិ ដែលមានចរិកជាអង្គភាពយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់សកម្មភាព ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន នឹងបន្តទៅថ្ងៃអនាគត។  សម្តេចធិបតីបន្តថា  កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ តាមរយៈទីតាំងអំណោយផលស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះ សីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។ ម្យ៉ាងវិញទៀត កំពង់ផែព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈ ផលចំណូលអាជីវកម្ម ដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
សម្តេចធិបតី បានបញ្ជាក់ថា  នាវាឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំ២០២៣ មានចំនួន ១,៥០៦គ្រឿង កើនឡើង ៤.៤៤ភាគរយ ប៉ុន្តែចំណុះផ្ទុកនាវាមានដល់ ១៩,១០៥,៧០៣ តោន ដែលមានកំណើនខ្ពស់ ៣៥,៤២ភាគរយ ខណៈ បច្ចុប្បន្ននេះ នាវាប្រមាណ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតនៅកម្ពុជា ក្រៅពីនោះត្រូវផ្ទេរនៅតាមកំពង់ផែប្រទេសជិតខាង ព្រោះតែផែបច្ចុប្បន្នមានជម្រៅ រាក់នៅឡើយ ដូច្នេះកម្ពុជាពឹងផែគេសម្រាប់ដកដង្ហើម។
 អ៊ីចឹងហើយនេះជាបញ្ហាប្រឈមដែលធ្វើឱ្យតម្លៃដឹកជញ្ជូនថ្លៃ បញ្ហាប្រឈមទីពីរគឺទីលាន ស្តុកទំនិញមានកំណត់ លម្ហរបស់យើងសម្រាប់ស្តុកកុងតឺន័រមានកំណត់ រូមជាមួយទំនិញរាយ នៅជា មួយគ្នា ព្រោះយើងមិនមានជម្រើស បើមិនដូច្នេះទេគឺយើងមិនដឹងដាក់នៅកន្លែងណា ហើយយើងនឹងបាត់ បង់នូវការចូលតែម្ដង។ ទីបីមិនទាន់មាន ការរៀបចំប្រទាក់ក្រឡាគ្នាឱ្យអស់លទ្ធភាពនៅឡើយ ជាមួយនឹង ប្រព័ន្ធដឹកជញ្ជូនផ្សេងទៀត ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ហើយនេះជាបញ្ហាធំៗមួយចំនួនដែលយើង ឃើញថា ទន្ទឹមជាមួយនឹងអាជីវកម្មយើងមានម៉ូយច្រើន ប៉ុន្តែខ្លួនយើងមិនទាន់មានសមត្ថភាព ដើម្បីពង្រីក គ្រប់គ្រាន់ដើម្បីចាប់យកភ្ញៀវទាំងអស់នោះទេ ហើយកន្លែងខ្លះគឺយើងនៅពឹងដង្ហើមរបស់គេដក ដោយ៨២ ភាគរយត្រូវពឹងផែរបស់គេផ្សេងក្នុងការដឹកជញ្ជូនដោយសារផែយើងរាក់ កប៉ាល់មួយចំនួនមិនអាចចូលបាន ។អ៊ីចឹងកិច្ចការដែលយើងត្រូវធ្វើបន្ថែម ដើម្បីឱ្យផែខេត្តព្រះសីហនុដែលយើងថា ដើរតួនាទីសំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចខណៈដែលនៅប្រទេសនៅលើពិភពលោកបទពិសោធខេត្តឬ របស់ប្រទេសណាដែលមានផែទឹកជ្រៅសេដ្ឋកិច្ចខេត្តនោះ សេដ្ឋកិច្ចរដ្ឋនោះ គឺដើរតួនាទីសឹងតែលេខ៩ ឬ១០ទៅហើយ។ ដូច្នេះផែខេត្តព្រះសីហនុនេះមិនត្រឹមតែបង្កើនចំណូលនៅនឹងកន្លែងនោះទេ ប៉ុន្តែអាចធ្វើជាចលករសម្រាប់បង្កើតសេដ្ឋកិច្ចខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រនិងប្រទេសយើងទាំងមូលតែម្ដង៕»

Comments

Related posts