សម្តេចធិបតីហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងជំនួបជាមួយអ្នកសារ ព័ត៌មានលើកទី៦ជាង៥០០០នាក់

 

វិទ្យុជាតិកម្ពុជា 

IMG_0677-1

IMG_0675-1

IMG_0676-1

IMG_0673-2

IMG_0670

IMG_0672

IMG_0671

IMG_0674-2

  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី  នៅរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៦ ដែលមានអ្នកចូលរួមជាង៥០០០នាក់។
ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ រៀបចំឡើងចំ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ជាជំនួបលើកទី៦ និងមានការអាក់ខានរៀបចំចំនួន ២ លើក អំឡុងការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩។ ការរៀបចំទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី សារព័ត៌មានក្នុងភាពប្រឈមមុខនឹងវិបត្តិបរិស្ថាន»។
សម្រាប់ជំនួបនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ រវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានអ្នកចូលរួមសរុបប្រមាណ ៥០០០ នាក់ រួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាន អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត និងក្រុមព័ត៌មាននិងសាធារណមតិ ៥ រូប តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអ្នកសារព័ត៌មាន។ 
   សូមបញ្ជាក់ថា ជំនួបរវាង សម្តេចតេជោ នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ត្រូវបានរៀបចំជាលើកដំបូងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកដែលប្រកបអាជីវកម្មក្នុងវិស័យព័ត៌មានអាចជួបជុំគ្នាមួយឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំពាក្យតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលជាសំណូមពររបស់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីវកម្មនៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍៕

Comments

Related posts