ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ណែនាំឱ្យធ្វើការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបែប"ទំនើបទាន់សម័យមានប្រសិទ្ធភាព"

វិទ្យុជាតិកម្ពុជា​

IMG_0678-1

IMG_0683

IMG_0679-2

IMG_0684-1

IMG_0686

IMG_0685-1

រាជធានីភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានគណ:យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ណែនាំបែបនេះក្នុងឱកាសឯកឧត្តមនិងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំពិធីផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមមកពីក្រសួង ស្ថាប័ន ដែលជាថ្នាក់ដឹកនាំគណ:យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ 

ក្នុងពិធីនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពហើយជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ 

ក្នុងពិធីនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងដោយលើកឡើងពីការងារផ្សព្វផ្សាយអប់រំដែលជាការងារអាទិភាពចម្បងដែលត្រូវតែធ្វើឱ្យ"ទំនើប ទាន់សម័យ មានប្រសិទ្ធភាព"តាមរយ:ការពង្រឹងសមត្ថភាពជនបង្គោលគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជន កៀរគរការចូលរួមពីសប្បុរសជន សាសនា បុគ្គលល្បី តារាល្បី កីឡាករ កីឡាការិនីល្បី សាសនា និងជំរុញឱ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រប សម្រួលចុះអនុស្សរណ: យោគ យល់គ្នា(MOU)ជាមួយសមាគមសិល្បករខ្មែរ សមាគមអ្នកឧកញ៉ា ជាដើម ចូលរួមជួយការងារផ្សព្វផ្សាយអប់រំពីសារព្រមានពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយបន្ថែមទៀត៕

Comments

Related posts