ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោង ដោះ ទឹក និង ពង្វាងទឹក ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖

 

នាព្រឹកថ្ងៃសៅរ៍ ១១ រោច ខែ ចេត្រ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធាន ទឹក និង ឧតុនិយម អមដំណើរដោយឯកឧត្តម ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកំពង់ស្ពឺ  រួមជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង អាជ្ញាធរមូលដ្ឋាន  បាន អញ្ជើញ ចុះ ពិនិត្យ វឌ្ឍនភាព នៃការអនុវត្តគម្រោង ដោះ ទឹក និង ពង្វាងទឹកចេញពី រាជធានីភ្នំពេញ  ក្នុង ភូមិសាស្ត្រខេត្ត កំពង់ស្ពឺ ។

 

ក្នុងឱកាសនោះ  ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ជារៀងរាល់ឆ្នាំ នៅរដូវវស្សា បរិមាណទឹកភ្លៀង ដ៏ច្រើន បាន ហូរ ធ្លាក់ពីតំបន់ ភ្នំឱរ៉ាល់ក្នុង ខេត្តកំពង់ស្ពឺ និង ពី តំបន់ភ្នំក្រវាញ តាម ព្រែក នានា ហូរ ចូលមក ស្ទឹង ព្រែក ត្នោត ធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោត កើនឡើង ពី ១៣០០ ទៅ ២០០០ ម៉ែត្រ គូប ក្នុងមួយវិនាទី  ខណៈ សំណង់ ដោះ ទឹក នៅកំពង់ទួលទឹកថ្លា នៅផ្នែក ខាង ក្រោម អាចដោះទឹកបាន ប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី រួមផ្សំ កម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ហក់ ឡើងខ្ពស់ និង បរិមាណទឹកដ៏ ច្រើន ពីតំបន់ផ្ទៃរងទឹកភ្លៀង នៅជុំវិញផង ជាហេតុធ្វើឱ្យមានការជន់លិច តំបន់ ជុំវិញរាជធានីភ្នំពេញ និង តំបន់ រណប  និ ងផ្នែកខ្លះ នៃខេត្តកណ្តាល ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា តបតាមការចង្អុលបង្ហាញ ប្រកបដោយយុទ្ធសាស្ត្រ ជាក់លាក់ របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដល់ស្ថាប័ន ពាក់ព័ន្ធ ដើម្បី ដោះ ស្រាយ បញ្ហា ជន់ លិច ក្នុង អាងស្ទឹង និងទន្លេ តាមរយៈ ការ កំណត់ តំបន់ លិចទឹកជាប្រចាំ តំបន់ លិច ទឹក ហើយ និង ស្រក ទៅវិញ និង តំបន់លិចទឹក ដោយ សារ ការ អភិវឌ្ឍ ផ្សេងៗ ក្រសួងធនធានទឹក និង ឧតុនិយម បាន រៀបចំ នូវ ផែនការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និង បញ្ជាទឹក ព្រមទាំង អភិវឌ្ឍ ធ្វើ ទំនើបកម្ម លើហេដ្ឋា រចនា សម្ព័ន្ធ ដោះទឹក ជំនន់ទឹកភ្លៀង  និង បង្វែរ ទឹក ចេញ ពី រាជធានី ភ្នំពេញ  ដើ ម្បី ធានា បាន នូវសន្តិសុខ និង សុវត្ថិភាព ទឹក ប្រកបដោយស័ក្តិសិទ្ធិភាព ដល់ រាជធានីភ្នំពេញ។ 

 

ឯកឧត្តម រដ្ឋមន្ត្រី បាន បន្តឱ្យដឹង ថា គម្រោងពង្វាងទឹកនេះ មានការស្តារប្រឡាយ ចំនួន១០ខ្សែ ប្រវែង ប្រមាណ ២៦០គីឡូម៉ែត្រ  និងមានការសាងសង់ ស្ថានីយបូមទឹក  ដើម្បី ជា យុទ្ធសាស្រ្ត ក្នុងការ ដោះ ទឹក ឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ហើយ រហូត មកដល់ ពេលនេះ វឌ្ឍនភាព ការងារ សម្រេចបាន ប្រមាណ៦០%។

 

គួរបញ្ជាក់ ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣  ក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្តុ ស្តីពីសមាហរណកម្ម ផែនការ ការងារដោះទឹកនិងបង្វែរទឹកភ្លៀង និងជំនន់ទឹក ភ្លៀង គ្រប់ ច្រក ចេញ ពីរាជធានីភ្នំពេញ អង្គប្រជុំ បាន សម្រេច ឱ្យ ក្រសួង ធន ធាន ទឹក និងឧតុនិយម ទទួលបន្ទុក ធ្វើ ការ ដោះទឹក និង ពង្វាង ទឹក ចេញ ពីតំបន់ ជុំវិញ រាជធានី ភ្នំពេញ ទៅ តាមគ្រប់ ច្រក ទាំងអស់នៅផ្នែកខាងក្រៅ ចូល ទៅ ក្នុង អាង ទន្លេ ដោយ ឡែក ក្រសួង សាធារណការ និង ដឹកជញ្ជូន និ ងសាលា រាជធានី ភ្នំពេញ ទទួល បន្ទុក កិច្ចការ ដោះ ទឹកភ្លៀង និងទឹកកខ្វក់ ចេញពី ផ្ទៃ ក្នុង រាជធានី ភ្នំពេញ តាមប្រព័ន្ធលូនានានិង ប្រព័ន្ធ ចម្រោះ ទឹកកខ្វក់ ៕B5BE8C0C-C94F-4396-8E37-160B75FAC96D6A25804B-C33D-4027-AC9B-06E23D8B053297242AAE-3DF3-407B-9436-66609F14773ACC4E17F6-2283-415D-B564-30FA349D97A8ADC45206-F267-40F4-A4AF-A5ACA5918FC2AE052F2D-916B-478B-B9D8-40E7293FE74F

Comments

Related posts