ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ការបង្កើតបន្ទប់ពិគ្រោះយោបល់កុមារមេត្រី»

សូមគោរពជម្រាបជូនថា នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ការបង្កើតបន្ទប់ពិគ្រោះយោបល់កុមារមេត្រី»។ តើអ្វីទៅជា«បន្ទប់ពិគ្រោះយោបល់កុមារមេត្រី»?  តើយន្តការនេះនឹងផ្ដល់នូវកិច្ចគាំពារ និងអត្ថប្រយោជន៍កំរិតណាដល់កុមារ? លោក ឈុន រ៉ាមី អនុប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា និងលោក ម៉ាន ផល្លី ប្រធានកម្មវិធីកិច្ចការពារកុមារ និងអភិបាលកិច្ចសិទ្ធិកុមារនៃអង្គការ Save the Children ប្រចាំកម្ពុជា នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ និងលេខ ០១០ ២២៧ ៩១៨។ ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី!!!

Untitled-1-19

Comments

Related posts