សាធារណជនចំនួនជិត១៨ពាន់នាក់ទទួលបានចំណេះដឹងពីគ្រឿងញៀនពីកងរាជអាវុធខេត្តតាកែវ

ខេត្តតាកែវ៖ថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ សាធារណជនចំនួន១៧៥៥០នាក់ទទួលបានព័ត៌មានអប់រំពីបញ្ហាគ្រឿងញៀនក្នុងកម្មវិធីសប្បុរសធម៌របស់កងរាជអាវុធហត្ថខេត្តតាកែវចែកទឹកសុទ្ធមិនគិតថ្លៃជូនដល់ប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋទាំង១៣គោលដៅ(ក្រុង/ស្រុកទាំង ១០) ក្នុងខេត្តតាកែវ។

ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តមសេនីយ៍ត្រី សេង មហា ក្នុងឱកាសនោះវរសេនីយ៍ឯក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវទទួលការងារគ្រឿងញៀន បានមានប្រសាសន៍ថា កងរាជអាវុធហត្ថខេត្តតែងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលតាំងពីលើកទី១ ដល់លើកទី៩ នេះតាមរយ:ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំង៥ ក្នុងនោះវិធានការអប់រំគឺយើងតែបានធ្វើជាប់ជាប្រចាំតាមរយ:ការផ្ញើសារនៅតាមកម្មវិធីប្រគំតន្រ្តី ការសម្តែងសិល្ប: កីឡា និងចែកខិតបណ្ណចំណេះដឹងពីគ្រឿងញៀនដូចដែលយើងទាំងអស់គ្នាបានរួមគ្នាធ្វើនៅពេលនេះ "ប្រជាពលរដ្ឋគ្រប់រូបដើម្បីមានសុខភាពល្អ អនាគតល្អ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន "។

ក្នុងនាមឯកឧត្តម អភិបាលខេត្ត ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានប្រាប់បន្ថែមថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់ ហើយការចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគឺជាការងារសំខាន់ចាំបាច់ណាស់ព្រោះថា ប្រជាពលរដ្ឋបានយល់ដឹង "គាត់និងមិនប្រើប្រាស់ ពេលនោះទីផ្សារគ្រឿងញៀននិងរួមតូចឈានទៅលុបបាត់"។ទន្ទឹមនឹងនេះលោកសូមថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធខេត្តតាកែវ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនដែលរួមកិច្ចសហការឱ្យកម្មវិធីនេះដំណើការបានរលូនជោគជ័យ។

សូមបញ្ជាក់ថា រយះពេល២ថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ នេះ កងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធបានចុះចែកទឹកសុទ្ធចំនួន៣៨,៦១៦ដបដល់ប្រជាពលរដ្ឋចំនួន១៥,៣៧៤ នាក់ និង សិស្សានុសិស្សចំនួន២៣,២៤២ នាក់៕

IMG_20240508_100521_526

IMG_20240508_100510_809

IMG_20240508_100502_993-1IMG_20240508_100437_922

IMG_20240508_100428_029

Comments

Related posts